ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cellcard បង្កើត​ស្ពត​ពាណិជ្ជ​កម្ម​ថ្មី​ដែល​មានសាច់​រឿង​វែង​មិន​ធ្លាប់​មាន​នៅ​​ប្រទេស​កម្ពុជា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន Cellcard បាន​​បញ្ចេញ​ស្ពត​ពាណិជ្ជ​កម្ម​ទូរទស្សន៍​ថ្មី​មួយ​​​ដែល​ជាស្ពត​មាន​សាច់​រឿង​រយៈ​ពេល​វែង​ជាង​គេបំផុត​មិន​ធ្លាប់​មាន​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​កម្ពុជា នា​កន្លង​មក​ កាល​ពី​​ល្ងាច​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ នៅ​ការិយា​ល័យ​​កណ្តាល​របស់​ខ្លួន។ ស្ពត​ថ្មី​ដែល​បានដាក់​សម្ពោធ​ជា​ផ្លូវ​ការ​មាន​ចំណង​ជើង​ថា កូនឡាន​តូច (Toy Car) មាន​រយៈ​ពេល​ដល់​ទៅ​៧.៤៧​​នាទី

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន Cellcard បាន​​បញ្ចេញ​ស្ពត​ពាណិជ្ជ​កម្ម​ទូរទស្សន៍​ថ្មី​មួយ​​​ដែល​ជាស្ពត​មាន​សាច់​រឿង​រយៈ​ពេល​វែង​ជាង​គេបំផុត​មិន​ធ្លាប់​មាន​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​កម្ពុជា នា​កន្លង​មក​ កាល​ពី​​ល្ងាច​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ នៅ​ការិយា​ល័យ​​កណ្តាល​របស់​ខ្លួន។ ស្ពត​ថ្មី​ដែល​បានដាក់​សម្ពោធ​ជា​ផ្លូវ​ការ​មាន​ចំណង​ជើង​ថា កូនឡាន​តូច (Toy Car) មាន​រយៈ​ពេល​ដល់​ទៅ​៧.៤៧​​នាទី ​ហើយ​ដែល​បាន​ទាក់​ទាញ​ឱ្យ​អតិថិ​ជន​ងាក​មក​ប្រើ​ប្រាស់​បណ្តាញ​ទូរ​ស័ព្ទ Cellcard កំពុង​តែ​ពេញ​និយម​នៅ​កម្ពុជា ។

លោក​ផុន ណាវុធ អ្នក​គ្រប់​គ្រង​ផ្នែក​ស្ពត​ពាណិជ្ជ​កម្ម​ថ្មី​មួយ​នេះ​បាន​ឱ្យ​ដឹង​ថា ស្ពត​រឿង «កូន​ឡាន​តូច» ដែល​ទើប​ចេញ​ផ្សព្វ​ផ្សាយ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​របស់​ក្រុម​គ្រួសារ​ខ្មែរ និង​បង្ហាញ​ឱ្យ​ឃើញ​នៅ​ក្នុង​ជីវិត​មនុស្ស ព្រោះ​រាល់​ជម្រើស​​របស់​គេទាំង​អស់​សុទ្ធ​សឹង​តែ​សំខាន់ ដែល​ក្នុង​នេះ​ផ្តោត​​ទៅ​លើ​ជម្រើស​ការ​ប្រើ​ប្រាស់​​ទូរស័ព្ទ​ជា​កត្តា​មួយយ៉ាងសំខាន់ ព្រោះ​ថា ទំនាក់​ទំនង​តាម​រយៈ​ទូរស័ព្ទ​​ចល័ត​បាន​ក្លាយ​ជា​កត្តា​ចាំ​បាច់​​នៅ​ក្នុង​សង្គម​ទំនើប​បច្ចុ​ប្បន្ន​នេះ ។