ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះខណ្ឌរដ្ឋបាល​ព្រៃឈើ​​ ចុះ​បិទ​ទី​តាំង​​អាជីវកម្ម​ឈើ​០២​កន្លែងក្នុង​សង្កាត់​ទួល​ទំពូង​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ទីតាំង​ប្រកបរបរ​អាជីកម្ម​ឈើ​ក្នុង​ដី​ឡូត៍​ចំនួន​០២​កន្លែង​ ត្រូវបាន​កម្លាំង​ចម្រុះ​របស់​ខណ្ឌរដ្ឋបាល​ព្រៃឈើ​កណ្តាល ដឹកនាំដោយ​លោក​កែន ផាន នាយរង​​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កណ្តាល សង្កាត់ និងមាន​ការ​ចូលរួម​ពី​លោក ឯក ឆេត​ហួត​ ព្រះ​រាជ​អា​ជ្ញា​រង​ និង​លោក ជុំ​ ណារ័ត្ន អនុប្រធាន​ការិយាល័យ​កណ្តាលប្រឆាំង​បទល្មើស​រាជធានី​

រាជធានី​ភ្នំ​ពេញ ៖ ទីតាំង​ប្រកបរបរ​អាជីកម្ម​ឈើ​ក្នុង​ដី​ឡូត៍​ចំនួន​០២​កន្លែង​ ត្រូវបាន​កម្លាំង​ចម្រុះ​របស់​ខណ្ឌរដ្ឋបាល​ព្រៃឈើ​កណ្តាល ដឹកនាំដោយ​លោក​កែន ផាន នាយរង​​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កណ្តាល សង្កាត់ និងមាន​ការ​ចូលរួម​ពី​លោក ឯក ឆេត​ហួត​ ព្រះ​រាជ​អា​ជ្ញា​រង​ និង​លោក ជុំ​ ណារ័ត្ន អនុប្រធាន​ការិយាល័យ​កណ្តាលប្រឆាំង​បទល្មើស​រាជធានី​ បាន​ចុះ​បិទ​និង​រឹប​អូស​​យក​ម៉ាស៊ីន​អារ​ឈើ​ និង​ឈើ​ប្រណីត​មួយ​ចំនួន​យក​ទៅរក្សា​ទុកនៅសា្នក់ការ​កណ្តាល​រដ្ឋបាល​ព្រៃឈើ​​​រង់​ចាំការ​ដោះស្រាយ ។

ប្រតិបត្តិ​ការ​នេះ ធ្វើឡើង​កាលពី​វេលាម៉ោង​១០​ព្រឹកថ្ងៃទី​១០ កុម្ភៈ ២០១៤ នៅ​ក្នុង​សង្កាត់​ទួល​ទំពូងទី១ ខណ្ឌចំការ​មន ។ ម្ចាស់​ទី​តាំង​ខាងលើ ម្នាក់​ត្រូវ​បានគេ​ស្គាល់​ឈ្មោះ ឡុង ភេទប្រុស អាយុ​៣៧ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ​៣៧​ឆ្នាំ ។