ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារិកាអភ័ព្វ​​ម្នាក់​កើត​​មក​អត់ដៃ​ជើង​ក្នុង​ត្រកូលគ្រួសារ​ក្រីក្រមួយ​​​នៅស្រុក​ត្រពាំង​ប្រាសាទ​​

11 ឆ្នាំ មុន

ខេត្ត​ឧត្តរមាន​ជ័យ ៖ ទារិកាអភ័ព្វ​​ម្នាក់​កើត​​មក​មាន​តែដង​ខ្លួន​និង​ក្បាល អត់ដៃ​ជើង​ មាន​​អាយុ​១៥​ថ្ងៃ នៅ​​ក្នុង​ត្រកូល​​គ្រួសារ​​ក្រីក្រមួយ​​​ ស្ថិត​ក្នុង​ភូមិ​​ត្រពាំង​រុន ហៅ​ភូមិ​រលំ​ត្បាល់​ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ។

បើតាមជីតា​ទារិកា​អភ័ព្វ​​ ឈ្មោះ តាន់​ ណុង អាយុ​៦០​ឆ្នាំ និង​ជីដូន​ឈ្មោះ ផេង​ រី​ អាយុ​៥០​ឆ្នាំ បាន​រៀបរាប់​​ឱ្យដឹងថា ទារិកា​អភ័ព្វ​នេះមាន​ឪពុក​ឈ្មោះ ឃ្លាំង ជា​ អាយុ​៣៥​ឆ្នាំ ម្តាយ​ឈ្មោះ តាន់ តូ​ន​ អាយុ​៣៤​ឆ្នាំ ប្រកប​របរ​ដើរ​ស៊ី​ឈ្នួល​គេ​យក​ប្រាក់​ចិញ្ចឹម​ជិវិត មាន​កូន​៥នាក់​ក្នុង​បន្ទុក​ ទារិកា​អភ័ព្វ​ជាកូន​ទី​៥​ ​​ ។ គាត់ថា ទារិ​កា​​អភ័ព្វ​នេះ ​ម្តាយពពោះ​បានចំនួន​៧ខែកន្លះប៉ុណ្ណោះ​​ ក៏ឈឺពោះ​សម្រាល​នៅ​មន្ទីរ​​ពេទ្យ​គន្ធា​បុប្ផា​​ខេត្តសៀមរាប ដោយ​​កើត​មក​មាន​តែដង​ខ្លួន​​និង​ក្បាល​ ពុំ​មាន​ដៃ​ជើង​​ដូច​ក្មេង​ដទៃឡើយ​ ។

ប្រភពឱ្យដឹង​ទៀតថា​ ពេលសម្រាល​កូនរួចដោយ​ខ្មាសគេ​​ មក​ដល់​ផ្ទះវិញ​ស្រាប់​តែកូនស្រី​របស់​គាត់និង​ប្តី​ បាន​នាំកូន​០៤​នាក់ ចាកចេញ​ពី​ផ្ទះ​ធ្វើ​ចំណាកស្រុក​ទៅរកការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​បន្សល់​ទុក​ទារិកាអភ័ព្វ​នៅ​ជាមួយ​ជីដូនជីតា​ជាអ្នក​​ចិញ្ចឹម​បីបាច់​ថែរក្សា​​ ៕​