ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរសម្នាក់​​អណ្តែត​ទឹក​នៅ​សង្កាត់​កោះ​ដាច់​ មិនស្គាល់​អត្តសញ្ញាណ​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សពបុរសម្នាក់​ ត្រូវបាន​ប្រជាពលរដ្ឋ​​ប្រទះ​ឃើញអណ្តែត​ទឹក​ទន្លេមេ​គង្គ​ កាលពី​វេលា​ម៉ោង​២និង​៣០​នាទី​រសៀល​​ថ្ងៃទី​០៩ កុម្ភៈ ២០១៤ នៅ​ក្នុង​ភូមិ​កោះដាច់ សង្កាត់​កោះដាច់​ ខណ្ឌប្ញស្សី​កែវ ដោយ​មិន​ត្រូវបាន​គេស្គាល់​អត្ត​សញ្ញាណ​ឡើយ ។

រាជធានី​ភ្នំ​ពេញ ៖ សព​បុរស​ម្នាក់​​ ត្រូវ​បាន​​ប្រជាព​លរដ្ឋ​​​ប្រទះ​​ឃើញ​អណ្តែត​​ទឹក​​ទន្លេ​មេ​គង្គ​ ​កាល​ពី​វេលា​​ម៉ោង​២និង​​៣០​នាទី​​រសៀល​​​​​​​ថ្ងៃទី​០៩ ​​កុម្ភៈ ២០១៤ នៅ​ក្នុង​ភូមិ​កោះដាច់ សង្កាត់​កោះដាច់​ ខណ្ឌប្ញស្សី​កែវ ដោយ​មិន​ត្រូវបាន​គេស្គាល់​អត្ត​សញ្ញាណ​ឡើយ ។

សពបុរសនោះ​មាន​អាយុ​ប្រមាណ​ជិត​៤០​ឆ្នាំ ហើម​ស្អុយ​រលួយ​ស្ទើរ​មើល​មុខ​លែង​ស្គាល់​ទៅហើយ បាន​អណ្តែត​តាមខ្សែ​ទឹក​ហូរ​ ដោយ​មានកានចំណុះ​​៣០​លីត្រ​​​​ចងភ្ជាប់​នឹង​អាវ​យឺត​ផងដែរ ។

មន្ត្រី​នគរបាល​មូល​ដ្ឋាន​បាន​ឱ្យដឹង​ថា នៅ​វេលារសៀលថ្ងៃកើត​ហេតុ ប្រជាពល​រដ្ឋ​បាន​ធ្វើ​ដំណើរ​​ឆ្លង​តាម​មាត់​ច្រាំងទន្លេ ក៏បាន​ប្រទះ​​ឃើញ​សពបុរសម្នាក់​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ​ពី​ច្រាំង ដោយ​មាន​កាន​ចង​​ភ្ជាប់​ជាមួយ​ ហើយ​បាន​រាយការ​ណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​​ទាញ​ចូល​​ខាង ដើម្បី​ត្រួយ​ពិនិត្យ ។ នៅ​រសៀល​នោះ សមត្ថកិច្ច​​បានចុះ​ទៅពិនិត្យ​​រក​ពុំ​ឃើញមាន​ស្លាកស្នាម​ ឫបណ្ណសម្គាល់​ខ្លួន​អ្វី​ឡើយ​ ។

សមត្ថកិច្ច​សន្និដ្ឋានថា ការ​ស្លាប់​របស់​បុរ​សនោះ​ ដោយសារ​លង់​ទឹក​ មិនមែន​ជាករណី​ឃាតកម្ម​នោះឡើយ ។ សព​ត្រូវបាន​នគរបាល​យក​ទៅ​តម្កល់​​នៅ​ឈាបន​ដ្ឋាន​វត្ត​ពុំ​ពេជ្រ ក្នុង​សង្កាត់​កោះដាច់ ដើម្បី​រង់ចាំ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាមប្រពៃណី ៕​