ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​ម្នាក់​ខឹង​បង​ប្អូន​មិន​បបួល​ទៅ​លេង​​ទីក្រុង​បាងកកលេប​ថ្នាំ​ងងុយដេកសម្លា.ប់ខ្លួន​ស្លា.ប់ចោល​កូន​២នាក់

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ម្នាក់​ខឹង​បង​ប្អូន​មិន​បបួល​ទៅ​ដើរ​លេង​នៅ​ក្រុង​បាង​កក​ ​ប្រទេស​ថៃ​បាន​គិត​ខ្លី​លេប​ថ្នាំ​ងងុយ​ដេក​សម្លា.ប់ខ្លួន​ស្លា.ប់ចោល​កូន​២នាក់​ កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ កុម្ភៈ ២០១៤ ស្ថិត​នៅ​ភូមិ​ខ្លា​កូនចាស់ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ ។

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ម្នាក់​ខឹង​បង​ប្អូន​មិន​បបួល​ទៅ​ដើរ​លេង​នៅ​ក្រុង​បាង​កក​ ​ប្រទេស​ថៃ​បាន​គិត​ខ្លី​លេប​ថ្នាំ​ងងុយ​ដេក​សម្លាប់ខ្លួន​ស្លាប់ចោល​កូន​២នាក់​ កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ កុម្ភៈ ២០១៤ ស្ថិត​នៅ​ភូមិ​ខ្លា​កូនចាស់ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​អនុសេនីយ៍​ត្រី សោម សារ៉េត អធិការ​រង​ក្រុង​សិរី​សោ​ភ័ណ​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​គិត​ខ្លីលេប​ថ្នាំ​សម្លាប់ខ្លួន​ឈ្មោះ​វែង លី​សៀន អាយុ​៣២​ឆ្នាំ រស់​នៅ​ភូមិ​កើតហេតុ​ មាន​ប្តី​ឈ្មោះ​សួរ ប៊ុន​លេង​ អាយុ​២៦​ឆ្នាំ ជា​អ្នក​បើក​រថ​យន្ត​ដឹក​ដី​ ។

លោក​អធិការ​បាន​បន្ត​ថា ​កាល​ពី​២-៣ថ្ងៃ​មុន​បង​ប្អូន​ខាង​ប្រពន្ធ​បាន​បបួល​ទៅ​លេង​បាងកក​ ប្រទេស​ថៃ​ តែ​នៅ​ពេល​បង​ប្អូន​ទៅ​មិន​បាន​ប្រាប់​ក៏​ខឹង​មិន​និយាយ​ស្តី​អ្វី​ទាំង​អស់​។ លុះ​នៅ​វេលា​ម៉ោង​៩យប់​​ ថ្ងៃ​ទី​៩ កុម្ភៈ ២០១៤ ​ពេល​ប្តី​ត្រឡប់​មក​ពីបើក​រថ​យន្ត​ដឹក​ដី​វិញ​​ឃើញ​ប្រពន្ធ​រក​ខ្យល់​បែក​ពពុះ​មាត់​បាន​សួរ​នាំ​ទើប​ដឹង​ថា នាង​លេប​ថ្នាំ​ងងុយ​ដេក​សម្លាប់ខ្លួន​។

​ក្រោយ​ពី​ដឹង​ថា​ប្រពន្ធ​លេប​ថ្នាំ​បុរស​ជាប្តី​ក៏​បាន​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​​​ឱ្យ​គ្រូពេទ្យលាង​ក្រពះ​ តែ​ថ្នាំ​បាន​ជ្រាប​ពេញ​ខ្លួន​ទៅហើយ​រហូត​ដល់​ម៉ោង​៤ទៀបភ្លឺ​ ថ្ងៃ​ទី​១០ កុម្ភៈ នាង​បាន​ដាច់​ខ្យល់​ស្លាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែម្តង​ទៅ៕