ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកលេងភ្លេងបុរាណត្រូវរថយន្តដឹកប្រេងបុក ហើយកិនអូសជាង២០ម៉ែត្របណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗកាលពីវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី៩ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ស្ថិតនៅជិតអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង។
ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះខឹម ឃន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ អត់ស្លាកលេខត្រឡប់មកពីលេងភ្លេងការនៅស្រុកឱរ៉ាល់ លុះដល់ចំណុចកើតហេតុស្រាប់តែរថយន្តដឹកប្រេងមួយគ្រឿងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាមកដល់បើកភ្លើងហ្វាធ្វើឱ្យចាំងភ្នែកជនរងគ្រោះមើលអត់យល់ក៏គេចទៅខាងស្តាំដៃត្រូវរថយន្តបុកចំពីមុខពេញទំហឹង ហើយកិនអូសប្រវែង២០ម៉ែត្របណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល៕
ចែករំលែកព័តមាននេះ