ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​រថយន្ត​ជាង​០២​ឆ្នាំ ម្ចាស់​ប្រទះ​ឃើញ​នៅ​មុខ​ភោជនីយដ្ឋាន​​សាន់​រ៉ាយ ប្តឹង​សមត្ថកិច្ច​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ មានហេតុការណ៍​ភ្ញាក់​ផ្អើលមួយ​បាន​កើត​ឡើង​នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​​សាន់​រ៉ាយ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌចំការមន​ កាល​ពីវេលា​ម៉ោង​១០និង​៣០​នាទី​យប់ថ្ងៃទី​០៩ កុម្ភៈ ២០១៤ បន្ទាប់​ពី​បុរសម្នាក់​អះ​អាងថា ខ្លួន​បាត់​រថយន្ត​ម៉ាក​ឡិច​​​​​​ស៊ីស​ RX300 មួយ​គ្រឿង ពណ៌ស្ករ ពាក់​ស្លាកលេខ​​ភ្នំ​ពេញ 2M-5270 ជាង​០២​ឆ្នាំមកហើយ

រាជធានី​ភ្នំ​ពេញ ៖ មានហេតុការណ៍​ភ្ញាក់​ផ្អើលមួយ​បាន​កើត​ឡើង​នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​​សាន់​រ៉ាយ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌចំការមន​ កាល​ពីវេលា​ម៉ោង​១០និង​៣០​នាទី​យប់ថ្ងៃទី​០៩ កុម្ភៈ ២០១៤ បន្ទាប់​ពី​បុរសម្នាក់​អះ​អាងថា ខ្លួន​បាត់​រថយន្ត​ម៉ាក​ឡិច​​​​​​ស៊ីស​ RX300 មួយ​គ្រឿង ពណ៌ស្ករ ពាក់​ស្លាកលេខ​​ភ្នំ​ពេញ 2M-5270 ជាង​០២​ឆ្នាំមកហើយ ហើយ​ទើប​តែ​​ប្រទះ​ឃើញ​នៅ​មុខ​ភោជ​នីយ​ដ្ឋាន​​ខាង​លើ ខណៈដែល​រថយន្ត​របស់​ខ្លួន​ត្រូវបាន​អ្នកផ្សេង​​ជិះ​យក​មក​​ឈប់ចត​មុខ​ភោជនីយដ្ឋាន​ហើយ​ចូល​ទៅ​បរិភោគ​អា​​ហារ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា ទាក់​ទិននឹង​​ករណី​នេះ មិន​ទាន់​មាន​មន្ត្រី​នគរបាល​ ឫសមត្ថកិច្ច​​ជំនាញ​ណាម្នាក់​បញ្ជាក់ថា ម្ចាស់​រថយន្ត​ជា​ដើ​មបណ្តឹង​​មាន​ឈ្មោះ​អ្វី​ឡើយ ហើយ​ភាគីជា​ចុង​បណ្តឹង​ពាក់​ព័ន្ធ​ជាមួយ​រថយន្ត​​ខាងលើ​នេះ ក៏​មិន​ទាន់ដឹង​ថា មាន​ឈ្មោះ​​​​អ្វី​នោះ​នៅ​ឡើយ​ដែរ ។

ប្រភពបន្តថា ម្ចាស់​រថយន្ត​ឡិច​ស៊ីស​RX300 បាន​រៀបរាប់ថា ខ្លួន​បាន​ជួល​រថយន្ត​របស់​ខ្លួន​ឱ្យទៅ​ក្រុម​ហ៊ុន​ទេសចរណ៍​មួយ​ជាង​០២​ឆ្នាំមកហើយ ហើយ​ក៏បាត់ដំណឹង​រហូត ។ ពេលនោះ​ខ្លួន​បានស្វែង​រក​គ្រប់​ច្រក​ល្ហក​ តែរក​មិន​ឃើញ​ឡើយ​ ស្រាប់​តែ​នៅ​ថ្ងៃកើត​ហេតុ​​ ក៏​ប្រទះ​ឃើញ​រថយន្ត​របស់​ខ្លួន​​ចត​នៅ​ខាងមុខភោជនីយដ្ឋាន​​សាន់​រ៉ាយ ហើយ​បាន​ប្តឹង​សមត្ថកិច្ចចុះ​ឃាត់ និង​ដកហូត​រថយន្ត​នេះ នាំទៅស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវច្បាប់​ ។

គូរ​រំលឹក​ថា ពាក់​ព័ន្ធ​នឹង​រឿង​បញ្ចាំ​រថយន្ត​ខាងលើ​នេះ កន្លងមក​មាន​ក្រុម​ហ៊ុន​ទេសចរណ៍​មួយ​ឈ្មោះ​ ធី អឹម​ ធី គ្រុប ដែល​មាន​តំណាង​ពីរនាក់ប្តី​ប្រពន្ធ​ បាន​ដើរ​ជួល​រថយន្ត​គ្រប់​ច្រក​ល្ហកក្នុង​រាជធានី​ភ្នំ​ពេញ​ ដែល​មាន​ចំនួន​រាប់​រយ​គ្រឿង​យក​ទៅ​បញ្ចាំ​និង​លក់ ហើយ​ត្រូវបាន​សមត្ថកិច្ចស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ ចុះ​បង្ក្រាបនិង​ដកហូត​រថយន្ត​បាន​ជាបន្តបន្ទាប់​ និង​រហូត​មកដល់​ពេល​នេះ នៅមាន​រថយន្ត​ខ្លះ​មិនទាន់​ឃើញ​ម្ចាស់​ទៅដោះ​ស្រាយនៅឡើយ​ ៕​