ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ប្ដី​ប្រ​មឹ​​ក​ពូ​កែ​តែ​​ខាងផឹក​ស៊ី​និ​ង​ប្រើ​ហិ​ង្សា ​​ខឹង​ប្រព​ន្ធ​ទៅ​ប្ដឹង​​សមត្ថ​កិច្ច​ដុត​ផ្ទះ​ឆេះ​ហ្មត់​ទាំង​យប់​

11 ឆ្នាំ មុន

​​ខេត្ត​បាត់​ដំ​បង ​៖​ ​បុ​រស​ម្នាក់​ដែល​អ្នក​ភូមិ​និង​អាជ្ញា​ធរ​ចាត់ទុ​ក​ថា​ជា​ជន​ស្រវឹង​ខួប​ ហើយ​​តែង​​បង្ក​​ហិ​​ង្សា​ទៅ​លើ​ប្រពន្ធ​មិន​សូវ​លស់​ពេល​នោះ​​​​ បាន​ចាក់​សាំង​ដុត​ផ្ទះ​ខ្លួន​ឯង​ឆេះ​អស់​គ្មាន​សល់​ កាល​ពីវេ​លា​ម៉ោង​៨និ​ង៤០​នាទី​យប់​ថ្ងៃទី​០៩ កុម្ភៈ ស្ថិត​ក្នុង​ភូមិ​កា.ប់​គោ​ថ្មី​ សង្កាត់​អូ​រចា ក្រុង​បាត់​ដំប​ង ដោយ​​សារ​តែ​ខឹង​ប្រពន្ធទៅ​ប្ដឹង​សមត្ថ​កិច្ច​ពី​ការ​ប្រើ​ហិ​​​ង្សា​ក្នុង​គ្រួ​សា​រ។

​​ខេត្ត​បាត់​ដំ​បង ​៖​ ​បុ​រស​ម្នាក់​ដែល​អ្នក​ភូមិ​និង​អាជ្ញា​ធរ​ចាត់ទុ​ក​ថា​ជា​ជន​ស្រវឹង​ខួប​ ហើយ​​តែង​​បង្ក​​ហិ​​ង្សា​ទៅ​លើ​ប្រពន្ធ​មិន​សូវ​លស់​ពេល​នោះ​​​​ បាន​ចាក់​សាំង​ដុត​ផ្ទះ​ខ្លួន​ឯង​ឆេះ​អស់​គ្មាន​សល់​ កាល​ពីវេ​លា​ម៉ោង​៨និ​ង៤០​នាទី​យប់​ថ្ងៃទី​០៩ កុម្ភៈ ស្ថិត​ក្នុង​ភូមិ​កាប់​គោ​ថ្មី​ សង្កាត់​អូ​រចា ក្រុង​បាត់​ដំប​ង ដោយ​​សារ​តែ​ខឹង​ប្រពន្ធទៅ​ប្ដឹង​សមត្ថ​កិច្ច​ពី​ការ​ប្រើ​ហិ​​​ង្សា​ក្នុង​គ្រួ​សា​រ។

មន្រ្តី​រដ្ធបា​លស​ង្កាត់​អូរចា​​ បាន​ប្រាប់​ថា​​​​ ជនប្រព្រឹត្ត​នោះ​​​ ឈ្មោះ​ម៉ៅ​ សេ​ត ​អាយុ​ជាង​៣០​ឆ្នាំ ចំណែក​​​ប្រ​ពន្ធ​ឈ្មោះ​ រស់ ​អាយុ​ជាង​៤០​ឆ្នាំ មាន​កូន​០២​នាក់​ក្នុង​បន្ទុក​​​។ ជន​នេះ​គ្មា​នកា​រងា​រអ្វី​ក្រៅតែ​អំ​ពីដើ​រផឹ​កស៊ី​ទេ​​  និង​រស់​ដោយ​សារ​ប្រពន្ធ​ទៅ​ស៊ី​​ឈ្នួល​លាង​ចាន​តាម​ហាង​ឲ្យ​គេ​យក​លុយ​មក​ចិញ្ចឹម​​ ។​

​មន្រ្តី​ដ​ដែល​បាន​បញ្ជា​ក់ថា​ ជន​នេះ​បាន​គេច​ខ្លួន​​​បាត់​ស្រ​មោល​ ក្រោយ​ពី​ដុត​បំផ្លាញ​ផ្ទះ ខណៈ​ប្រពន្ធ​រវល់​ទៅ​ធ្វើ​ការ​តាម​​ហាង​ពេ​ល​យប់​ ។ លំ​នៅ​ឋាន​នេះ​ធ្វើពី​ឈើ ប្រក់​ស័ង្ក​សី​ មាន​ទំហំ​ ៤គុណ​៥ម៉ែត្រ ហើយ​បានក្លាយ​ជាគំនរផេះ​​ទាំង​ផ្ទះ ទាំង​​ទ្រព្យ​​​សម្បត្តិ ​ដោយ​មិន​អាច​រំដោះ​អ្វី​បាន​ឡើយ​ ៕​