ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​ធនាគា​រ​ជាតិ​សាខាខេត្ត​កំពង់​ចាមម្នាក់ ត្រូវ​មិត្ត​ភក្តិចាក់សាំង​ដុតទាំងរស់​​​ ​ប្លន់​យក​ខ្សែ.កមាស​០១​ខ្សែ​​

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ មន្ត្រី​​​ធនាគារ​ជាតិ​សាខា​ខេត្ត​កំពង់​ចាមម្នាក់ បាន​រងរបួស​ឆេះរលាកពេញ​ខ្លួន​ប្រាណ ហើយស្លា.ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​រាជធានី​ភ្នំ​ពេញ បន្ទាប់​ពី​ត្រូវ​មិត្ត​ភក្តិ​ចាក់សាំង​ដុត​ទាំង​រស់​​​ប្លន់​យក​ខ្សែ.កមាស​០១​ខ្សែ​​ រួច​គេ​ចខ្លួនបាត់ ។

ខេត្ត​កំពង់ចាម ៖ មន្ត្រី​​ធនាគារ​ជាតិ​សាខា​ខេត្ត​កំពង់​ចាមម្នាក់ បាន​រងរបួស​ឆេះរលាកពេញ​ខ្លួន​ប្រាណ ហើយស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​រាជធានី​ភ្នំ​ពេញ បន្ទាប់​ពី​ត្រូវ​មិត្ត​ភក្តិ​ចាក់សាំង​ដុត​ទាំង​រស់​​​ប្លន់​យក​ខ្សែ.កមាស​០១​ខ្សែ​​ រួច​គេ​ចខ្លួនបាត់ ។

ហេតុការ​ណ៍​នេះ បង្កឱ្យមានការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​១១និង​៣០​នាទី​យប់ថ្ងៃទី​០៩ កុម្ភៈ ២០១៤ នៅ​ចំណុច​ផ្ទះជួល ស្ថិត​ក្នុង​ភូមិ​ទី៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

ជន​រងគ្រោះ​​ត្រូវបាន​គេស្គាល់​ឈ្មោះ ធុច សាថាត ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ ជាមន្ត្រី​​ធនាគារ​ជាតិ​សាខា​ខេត្ត​កំពង់​ចាម និង​ជាបុរសពោះ​ម៉ាយ​កូន​២ ស្នាក់​នៅ​ផ្ទះ​ជួល​កើត​ហេតុ ។

បើតាមសម្តី​ម្ចាស់​ផ្ទះ​ជួល​ឈ្មោះ កើត​ គឹមស្រ៊ី ភេទប្រុស អាយុ​៥២​​ឆ្នាំ បាន​ឱ្យដឹងថា បុរសរង​គ្រោះ​​បាន​ម​កជួល​ផ្ទះ​របស់​គាត់​ស្នាក់​នៅ​រយៈពេល​០៥​ថ្ងៃមក​ហើយ ។ មុនពេល​កើត​ហេតុ​​ ជន​រងគ្រោះ​ត្រូវ​មិត្តភក្តិ​ទូរ​ស័ព្ទ​ហៅ​ទៅ​ផឹកស៊ី​នៅ​ខាង​ក្រៅ លុះ​ត្រឡប់​មក​វិញ​មិត្ត​ភក្តិ​នោះ​ក៏​​មក​ជាមួយជន​រងគ្រោះ​ដែរ ។

ប្រភព​បន្តថា មួយ​សន្ទុះក្រោយ​មក​ មិនដឹងជា​មាន​រឿង​អ្វីនោះ​ទេ​​ ស្រាប់​តែ​ឃើញ​អណ្តាត​​​ភ្លើង​ឆេះចេញ​ពី​បន្ទប់​ជន​រង​គ្រោះ​​ ហើយ​មិត្ត​ភក្តិដែល​​មក​ជាមួយ​នោះ​ ក៏រត់​ចេញមក​ខាងក្រៅ​គេច​ខ្លួន​​យ៉ាង​តក់​​ក្រហល់​​​ ដោយ​មាន​ធុំ​ក្លិន​សាំង​ផង ។ ភ្លាម​ៗគាត់(ម្ចាស់​ផ្ទះ​)​បាន​ដើរ​​ទៅមើ​ល​ ក៏​ឃើញ​​ជន​រងគ្រោះ​ត្រូវ​ភ្លើង​ឆេះ​រលាកពេញ​ខ្លួន​ប្រាណ​ និងបាន​យក​បំពង់​ពន្លត់​អគ្គិ​ភ័យ​បាញ់​ពន្លត់ក្នុង​បន្ទប់ រួច​បញ្ជូន​​​ជន​រងគ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត តែ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ពេក ក៏​បញ្ជូន​បន្តទៅរាជធានី​ភ្នំ​ពេញ តែ​មិន​ទាន់​ទៅ​ដល់​ផង​ជន​រងគ្រោះ​ក៏​ស្លាប់​តាម​ផ្លូវ​។ ប្រភព​ឱ្យដឹង​ទៀត​ថា ​ជន​រងគ្រោះ​មាន​ពាក់ខ្សែ.កមាស០១​ខ្សែ (ប៉ុន​កូនដៃ​)​ ប៉ុន្តែ​នៅ​ក្រោយ​ពេល​កើត​ហេតុ បាត់​មិនឃើញ​ខ្សែ​.ក​​នោះ​ទេ ។

បច្ចុប្បន្ន សព​ជនរងគ្រោះ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅស្រុក​កំណើត ស្រុក​ព្រៃឈរ ហើយសមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​តាម​វែក​មុខ​ជន​ដៃ​ដល់ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕​