ខេត្តព្រះវិហារ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ៩នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏រថយន្តសំាយ៉ុងក្រឡាប់កាលពីម៉ោង៣រសៀលថ្ងៃទី០៩ កុម្ភៈ ២០១៤ ស្ថិតនៅចំណុចភូមិបាក់កំា ឃុំឈានមុខ ស្រុកត្បែងមានជ័យ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តសំាយ៉ុងខាងលើបានដឹកមនុស្ស១០នាក់គិតទំាងអ្នកបើកបរ ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅឃុំស្រអែម ស្រុកជំាក្សាន្ត លុះដល់ចំណុចកើតហេតុរថយន្តបានគេចកូនក្មេង ស្របពេលនោះមានរថយន្ត១គ្រឿងទៀតមកពីមុខ ធ្វើឲ្យអ្នកបើកបរគេចបន្តទៀត បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ ធ្វើឲ្យអ្នកបើកបររថយន្តឈ្មោះ ឃឹម សំណាង រស់នៅក្នុងឃុំតាស៊ុ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្ស៥នាក់រងរបួសធ្ងន់ និង ៤នាក់ទៀតរបួសស្រាល ៕
ចែករំលែកព័តមាននេះ