ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​​កិច្ច​​​ប្រមាញ់​​​បាន​ជន​​សង្ស័យ​​​​ប្រុស​​ស្រី​​​មួយ​​សម្បុក

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កង​រាជ​អាវុធ​ហត្ថ​​ និង​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ បានសហ​ការ​គ្នា​បង្ក្រាប​​ក្រុម​ជន​សង្ស័យ​ប្លន់​ប្រដាប់​អាវុធ​១​ក្រុម​​​​​មាន​ចំនួន​៨​នាក់​​​ ​ក្នុង​នោះ​មាន​ប្រុស​៦​នាក់ និង​ស្រី​២​នាក់​ ដក​ហូត​បាន​ម៉ូតូ​៣​គ្រឿង​ និង​សម្ភារ​មួយ​ចំនួន​ ព្រម​ទាំង​​ឧប​ករណ៍​ធ្វើ​សកម្ម​ភាព​​ផង​ដែរ​ ។

​កិច្ច​ប្រតិ​បត្តិ​ការ​នេះ បាន​​ធ្វើ​ឡើង​នៅ​ក្នុង​​ភូមិ​ព្រៃ​ព្រីង​ត្បូង​ ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​ជា​ប្រតិ​បត្តិ​ការ​មួយ​​​​ធ្វើ​ឡើង ​ក្រោយ​​ពី​ក្រុម​ចោរ​ធ្វើ​សកម្ម​ភាព​​ប្លន់​​ជន​រង​គ្រោះ​​ឈ្មោះ ខា សុឃីម​ ជា​អ្នក​ម៉ៅ​ការ​​សំណង់​ យក​ម៉ូតូ​១​គ្រឿង​​​ម៉ាក​ CBR តែ​មិន​បាន​សម្រេច​​ ។ ទោះ​ជា​យ៉ាង​ណា​​ ជន​រង​គ្រោះ​ត្រូវ​ចោរ​បាញ់​១​គ្រាប់​ចំ​​កំប៉េះ​គូទ​​ បណ្តាល​ឱ្យរង​របួស​​ជា​ទម្ងន់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ។ ​ក្រោយ​ពី​​ចាប់​ឃាត់​ខ្លួន​ ជន​សង្ស័យ​​​ទាំង​៨​នាក់​​ត្រូវ​បាន​នាំ​ទៅ​សាក​សួរ​នៅ​​បញ្ជា​ការ​ដ្ឋាន​កង​រាជ​​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ហើយ​សមត្ថ​កិច្ច​​បាន​និង​កំពុង​ស្រាវ​​ជ្រាវ​​តាម​រក​បក្ខ​ពួក​បន្ត​ទៀត​ ដូច្នេះ​ព័ត៌​មាន​លម្អិត​​មន្ត្រី​សមត្ថ​កិច្ច​​មិន​ទាន់​ទម្លាយ​ជា​ផ្លូវ​ការ​ទេ​ ។

​លោក​វរ​សេនីយ៍​ឯក​ ពូ ដាវី មេបញ្ជា​ការ​រង​​ និង​ជា​ប្រធាន​​មន្ទីរ​ស្រាវ​​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ និង​សន្តិ​សុខ​​​ ​នៃ​​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ថ្លែង​ថា​ ការ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ទាំង​៨​នាក់​​ រួម​ទាំង​វត្ថុ​តាង​​នានា​​ នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១០​ កុម្ភៈ នេះ​​ មុន​ពេល​បញ្ជូន​ក្រុម​​នេះ​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ៕