ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ង​ខ្លួន​​ជាកូន​​ឧត្តម​​សេនីយ៍​ ស្រវឹង​បើក​​រថយន្ត​​​បុក​​ម៉ូតូ មិន​​ញញើត​​​ក្របួច​.ក​អាវ​​ប៉ូលិស

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​​ ​៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​កូន​លោក​ឧត្តម​សេនីយ៍​​នគរ​បាល​​មួយ​រូប​ ក្នុង​​អាការ​​ស្រវឹង​​ជោក​ បាន​បើក​រថយន្ត​​ជ្រុល​ទៅ​បុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​ស្ត្រី​២នាក់​ ជា​និស្សិត​​ពេទ្យ​​របួស​ស្រាល​ តែ​មិន​ព្រម​ឈ​ប់​​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​​ទេ​ ​លុះ​ពេល​មន្ត្រី​នគរ​​បាល​ប៉ុស្តិ៍​​ស្ទាក់​​ឃាត់ឱ្យ​ឈប់​ បែរ​ជា​បង្ក​ការ​ឈ្លោះ​ប្រកែក​​យ៉ាង​ចាស់​ដៃ​ ព្រម​ទាំង​ក្របួច​ក​​អាវ​​មន្ត្រី​នគរ​បាល​ថែម​ទៀត​ ហើយ​សូម្បី​តែ​ឈ្មោះ​ក៏​មិន​ព្រម​​ប្រាប់​នគរ​បាល​ដែរ​ ។

ខេត្ត​កណ្តាល​​ ​៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​កូន​លោក​ឧត្តម​សេនីយ៍​​នគរ​បាល​​មួយ​រូប​ ក្នុង​​អាការ​​ស្រវឹង​​ជោក​ បាន​បើក​រថយន្ត​​ជ្រុល​ទៅ​បុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​ស្ត្រី​២នាក់​ ជា​និស្សិត​​ពេទ្យ​​របួស​ស្រាល​ តែ​មិន​ព្រម​ឈ​ប់​​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​​ទេ​ ​លុះ​ពេល​មន្ត្រី​នគរ​​បាល​ប៉ុស្តិ៍​​ស្ទាក់​​ឃាត់ឱ្យ​ឈប់​ បែរ​ជា​បង្ក​ការ​ឈ្លោះ​ប្រកែក​​យ៉ាង​ចាស់​ដៃ​ ព្រម​ទាំង​ក្របួច​ក​​អាវ​​មន្ត្រី​នគរ​បាល​ថែម​ទៀត​ ហើយ​សូម្បី​តែ​ឈ្មោះ​ក៏​មិន​ព្រម​​ប្រាប់​នគរ​បាល​ដែរ​ ។

ហេតុ​ការណ៍​​នេះ​ បាន​កើត​ទ្បើង​​កាល​ពី​វេលា​ម៉ោង​៥ល្ងាច​ ថ្ងៃ​ទី​៨ កុម្ភៈ​ ​នៅ​​​មុខ​វត្ត​កណ្តាល​ ស្ថិត​ក្នុង​ឃុំ​ទឹក​វិល​ ស្រុក​ស្អាង​ ​លើ​ផ្លូវ​​ជាតិ​​លេខ​២១​B ។ មន្ត្រី​​នគរបាល​ប៉ុស្តិ៍​បាន​ឱ្យ​ដឹង​ថា​ នារី​២​នាក់​​​​​​​​​​ដែល​រង​របួស​​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នេះ​ ​​​ម្នាក់​ឈ្មោះ​ ឃួន​ ឈូក​រ័ត្ន​ អាយុ​២១ឆ្នាំ​ ​និង​ម្នាក់​ទៀត​​ឈ្មោះ​ ចាន់​ សុភ័ក្ត្រ​ អាយុ​២០​ឆ្នាំ​ ​ជា​និស្សិត​​ពេទ្យ ​បច្ចុប្បន្ន​​ស្នាក់​នៅ​រាជ​ធាន​ីភ្នំ​ពេញ​ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ។ ប្រភព​​ព័​ត៌មាន​​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ ​នារី​ទាំង​២នាក់​ខាង​លើ​ ​ជិះ​ម៉ូតូ​ឌុប​គ្នា​តាម​ផ្លូវ​លេខ​២១B ពីជើង​ទៅ​ត្បូង​ ពេល​នោះ​មាន​រថយន្ត​​ម៉ាក​ហាយ​ទ្បែនឌ័រ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​​ភ្នំ​ពេញ​ ២Y-៥៥៤៥​ ​ដែល​គេ​​ដឹង​ថា​ ​បើ​ក​បរ​​ដោយ​កូន​ប្រុស​​លោក​ផ្កាយ​មួយ​នគរ​បាល​មួយ​រូប​ ​ដែល​បើក​ពី​ត្បូង​ទៅ​ជើង​ បាន​​ជ្រុល​ទៅ​បុកម៉ូតូ​​​​បណ្តាល​ឱ្យ​ដួល​ ។ ពេល​បុក​​ហើយ​​​ ​រថយន្ត​​​មិន​ឈប់​នៅ​កន្លែង​​កើត​ហេតុ​​ទេ​ គឺ​​បាន​ព្យា​យាម​​បើក​យឺតៗ​ទៅ​​មុខ​​ ពេល​នោះ​​មន្ត្រី​នគរ​បាល​​ប៉ុស្តិ៍​​ទឹក​វិល ​ដែល​នៅជិត​​នោះ​ក៏​​បាន​ទៅ​​ឃាត់​​រថយន្ត​នោះ​ ។

​ប្រភព​ព័ត៌​មាន​​បន្ត​ទៀត​ថា​ ពេល​នោះ​អ្នក​បើក​​​បរ​​បាន​ចេញ​ពី​ក្នុង​រថយន្ត​​មក​​ ក្នុង​​សភាព​ស្រវឹង​​ជោក​ ហើយ​បាន​​ឈ្លោះ​ប្រកែក​​ជា​មួយ​​មន្ត្រី​នគរ​បាល​​ ដែល​ទៅ​ឃាត់​​រថ​យន​្ត​នោះ​ ​និង​បាន​ដៀល​ត្មះ​មន្ត្រី​នគរ​បាល​​​​ប៉ុស្តិ៍​យ៉ាង​ចាស់​ដៃ​ ​ព្រមទាំង​​​​ក្របួច​​កអាវ​​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​ម្នាក់​ឈ្មោះ​ សារិទ្ធ​ ​ម៉ាទ្បៃ​សក្តិ​ ថែម​ទៀត​ ។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​​​នគរ​បាល​​បាន​ព្យាយាម​​ហៅ​អ្នក​បើក​បរ​​រថយន្ត​មក​​ដោះ​ស្រាយ​​គ្នា​នៅ​ប៉ុស្តិ៍​ ។ ​ពេល​​មក​ដល់​​ប៉ុស្តិ៍​ហើយ​ គេ​នៅ​តែ​បញ្ចេញ​​ចរិត​និយាយ​មើល​ងាយ​មន្ត្រី​នគរ​បាល​​​​ ដោយ​អាង​​ឪពុក​របស់​ខ្លួន​​ជា​ឧត្តម​សេនី​យ៍​ត្រី​មួយ​រូប​ នៅ​អគ្គ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ជាតិ​ ។ ​ដោយ​​សារ​តែ​ចរិត​​ក្រអឺត​​ក្រទម​ និង​មាន​សភាព​ស្រវឹង​​ជោក​និយាយ​ស្តាប់​​គ្នា​មិន​បាន​​​ មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​​ក៏​បាន​បញ្ជូន​ទៅ​ដោះ​ស្រាយ​​នៅ​អធិ​ការ​​ដ្ឋាន​​នគរ​បាល​​ស្រុក​ស្អាង​ ។ មន្ត្រី​​នគរ​បាល​ស្រុក​ស្អាង​បាន​ឱ្យ​ដឹង​ថា​ ​អ្នក​បើក​បរ​​រថយ​ន្ត​នោះ​​ មិន​បាន​​ប្រាប់​​​ឈ្មោះ​របស់​ខ្លួន​​​​ទ្បើយ​ ​គឺ​ព្យា​យាម​​លាក់​អត្ត​សញ្ញាណ​​​ ហើយ​ពេល​​នគរ​បាល​​ធ្វើ​ការ​វាស់​ជាតិ​អាល់​កុល​​ឃើញ​​មាន​​​កម្រិត​៤០មីល្លី​ក្រាម​ ​​ក្នុង​១លីត្រ​ខ្យល​់​ ដែល​​បើ​​​តាម​ផ្លូវ​ច្បាប់​​អាច​ឃុំ​ខ្លួន​​បាន​ ។ ​ប៉ុន្តែ​ដោយ​​សារ​តែ​មាន​ការ​អន្ត​គម​ន៍​ពី​ឪពុក​​បុរស​នោះ​ នគរ​បាល​​បាន​ធ្វើ​ការ​ដោះ​ស្រាយ​​សម្រប​សម្រួល​​ជា​មួយ​នារី​រង​គ្រោះ​​ទាំង​២នាក់​​ គឺ​បញ្ចប់​​ដោយ​​អ្នក​បើក​រថយន្ត​នោះ​ ​សង​ទៅ​​នារី​រង​គ្រោះ​​ចំនួន​២០០​ដុល្លារ​ ។

មន្ត្រី​​នគរ​បាល​​បាន​ឱ្យ​ដឹង​​ទៀត​ថា​ ​ក្រោយ​ពី​ដោះ​ស្រាយ​​ចប់​​ ឪពុក​​ក្នុង​នាម​​ជា​ឧត្ត​មសេនីយ៍​​ត្រី​ ​បាន​សុំ​ទោស​​ដល់​មន្ត្រី​នគរ​បាល​​ ដែល​ត្រូវ​​កូន​ទំនើង​​ជេរ​ប្រមាថ​​ និង​មើល​​ងាយ​​ ។ ​មន្ត្រី​នគរ​បាល​​និយា​យ​ថា​ ​កុំ​តែ​​មាន​ការ​អន្ត​គមន៍​​ពី​ឪពុក​​ទាន់​ កុំ​អី​អ្នក​បើក​​បរ​រថយន្ត​នោះ​​ ​​ប្រាក​ដ​ជា​ត្រូវ​ឃុំ​ខ្លួន​​ពី​បទ​​បើក​បរ​​ក្នុង​ស្ថាន​ភាព​​ស្រវឹង​ ដែល​កម្រិត​​ជា​តិ​អាល់​កុល​​តាម​ផ្លូវ​ច្បាប់​​ គឺ​ត្រូវ​តែ​ឃុំ​​ខ្លួន​ និង​បញ្ជូន​​ទៅ​​តុលា​ការ​​កាត់​ទោ​ស​​តាម​ផ្លូវ​​ច្បាប់​ ៕