ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​​បង្កើត​កូន​​​ចោល​ក្នុង​​គន្លៀត​​ខ្លោង​​​ទ្វារ​​កីឡ​ដ្ឋាន​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​ទាំង ព្រឹក​បន្ទាប់​ពី​ប្រទះឃើញ​ទារក​ម្នាក់ទើប​នឹង​​កើត​​ស្រែក​យំ​ក្នុង​ថ្លុក​ឈាម​នៅ​កន្លៀត​របង​ខ្លោង​ទ្វារ​ពហុ​កីឡដ្ឋាន​ខេត្ត​ កាល​ពីវេលា​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៩​ កុម្ភៈ​ ។​

ខេត្ត​ពោធិ៍​សាត់​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​ទាំង ព្រឹក​បន្ទាប់​ពី​ប្រទះឃើញ​ទារក​ម្នាក់ទើប​នឹង​​កើត​​ស្រែក​យំ​ក្នុង​ថ្លុក​ឈាម​នៅ​កន្លៀត​របង​ខ្លោង​ទ្វារ​ពហុ​កីឡដ្ឋាន​ខេត្ត​ កាល​ពីវេលា​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៩​ កុម្ភៈ​ ។​

តាម​ការ​សាក​សួរពី​អ្នក​ជួប​ហេតុ​ការណ៍​ឱ្យ​ដឹង​ថា​​ នៅ​វេលា​ព្រឹក​នោះ​អ្នក​រុញ​ធុង​ការ៉េម​ និង​លក់​ទឹក​អំពៅ​ឃើញ​ឆ្កែ​ចេះ​តែ​ព្រុស​មិន​ឈប់​សោះ​នៅ​កន្លៀត​របង​ខ្លោង​ទ្វារ​ពហុ​កីឡ​ដ្ឋាន​​ ។ ដោយ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំងក៏​ដើរទៅ​មើល ស្រាប់​តែ​ឃើញ​ទារក​ក្រហម​រងាល​កំពុងស្រែក​យំ​ និង​ដេក​លើ​ថ្លុក​ឈាម​គួរ​ឱ្យ​អាណិត​ខ្លាំងណាស់ ។​ ឃើញ​​គួរ​ឱ្យ​សង្វេគ​បែប​​នេះ​ ក៏ស្រែក​ប្រាប់​អ្នក​ធ្វើដំណើរទៅ​មក​ឱ្យ​ជួយ​ និង​​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​មនុស្ស​មក​ចោម​រោម​មើល​ទាំងព្រឹក​តែ​ម្តង ។​ លោក​វរសេនីយ៍​ត្រី​ ម៉ម ឆៃ​លី ប្រធាន​ការិយា​ល័យ​វិទ្យុ​ទាក់​ទង​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​​បាន​ប្រាប់​កោះសន្តិភាពថា​ ខណៈ​ពេល​ដែល​លោកបើក​រថយន្ត​មក​ដល់​មុខខ្លោង​ទ្វារ​ពហុ​កីឡដ្ឋាន​ខេត្ត​នោះ​ ឃើញ​មនុស្ស ជុំៗ​ក៏​ឈប់​​រថយន្ត​ភ្លាម​ ហើយ​សួរ​ ត្រូវ​គេ​ប្រាប់​ថា​ មាន​គេ​ប្លុង​ទារក​ចោល ​។

លោក​និយាយ​ថា​ ពេល​ដែល​លោក​ចុះ​មើល​ផ្ទាល់​ មិន​មែន​ប្លុង​ចោល​ទេ​ គឺ​ស្ត្រី​​ជាម្តាយ​បាន​មក​បង្កើត​កូន​ដោយ​ខ្លួន​​ឯង​ រួចហើយ​ទុក​ចោល​នៅ​ទី​នោះ​ ។ ដោយ​ឃើញ​គួរ​ឱ្យ​អាណិត​អាសូរ​ពេក​ លោក​ក៏​យក​កន្សែង​ពោះ​គោ​ទារក​នោះ​ និង​រុំ​លើក​ដាក់​លើ​រថយន្ត​ រួច​នាំ​យក​ទៅ​មន្ទីរពេទ្យ​តែ​ម្តង ។​ ពេល​យក​ទៅ​ដល់​មន្ទីរពេទ្យ​ត្រូវ​បាន​គ្រូ​ពេទ្យ​យក​ចិត្ត​ទុកដាក់​ ភ្លាមៗ​ដោយ​កាត់​ទង​ផ្ចិត ងូត​ទឹក​សម្អាត​ខ្លួនដែល​សុទ្ធ​តែ​ឈាម​ និង​ចាក់​ថ្នាំ​​ការពារ​ទៅ​តាម​ជំនាញ​បច្ចេក​ទេស​បាន​យ៉ាង​ល្អ​ប្រសើរ ។​ តាម​ការ​អះ​អាង​របស់​គ្រូ​ពេទ្យ​ថា​ ទារក​នេះ​មាន​ទម្ងន់​៣,៤​គីឡូ​ក្រាម​ មាន​សុខភាពល្អ​ទេ​ ទើប​តែ​កើត​ក្នុង​ចន្លោះ​ពី​ម៉ោង​៤​ទៅ​ម៉ោង​៥​ទៀប​ភ្លឺ​នៃ​ថ្ងៃ​ទី​៩ កុម្ភៈ​បុ៉ណ្ណោះ បុ៉ន្តែ​យើង​មិនដឹង​ថា​ស្ត្រី​ជា​ម្តាយ​ជា​អ្នក​ណា​ និង​ស្ថិត​ក្នុង​សភាព​យ៉ាង​ណា​នោះ​ទេ ។​

ក្រោយ​ពី​សម្អាត​ និង​ចាក់​ថ្នាំ​រួច​ ទារក​នោះ​បានប្រគល់​ទៅ​ឱ្យ​ស្ត្រី​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​ចម្ការ​ចេក​ខាង​ជើង​ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​ យក​ទៅ​ចិញ្ចឹម​ ដោយសារ​គាត់​ស្រឡាញ់​ខ្លាំង​ពេក​ ព្រោះ​តែ​ក្នុង​គ្រួសារ​មិន​មាន​កូន​ប្រុស​នឹង​គេ៕​