ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាដ​​ហុក​​ជួយ​​ស្ត្រី​​បម្រើ​​ដែល​​គេ​​ចាប់​​បង្ខាំង​​​​នៅ​​ម៉ាឡេ​​ស៊ី​

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖​​​ ​ស្ត្រី​​​វ័យ​​​២៣​ឆ្នាំ​ ​ឈ្មោះ​​ឈួន​ សុផា ​ជា​​ពល​​​ការិនី​​បម្រើ​​ការ​ងារ​​​តាម​​​ផ្ទះ​​​​​នៅ​ប្រទេស​​ម៉ាឡេសីុ​​​​ហើយ​ត្រូវ​​ថៅកែ​​​ជន​ជាតិ​​ម៉ាឡេសីុ​​ធ្វើបាប​​និង​ចាប់បង្ខាំង​មិន​ឱ្យ​វិល​ត្រឡប់​​​​​មក​ស្រុក​កំណើត​​​វិញនោះ​​​ ​ត្រូវបាន​សមា​គម​​ការ​ពារ​សិទ្ធិ​មនុស្ស​​អាដ​ហុក​ប្រចាំខេត្ត​បន្ទាយ​​​មាន​ជ​័យ​​ធ្វើអន្តរាគមន៍​​​​​រំដោះ​​​ចេញ​ពី​ក្រញាំ​​​ដៃ​ថៅ​កែ​​​​​​​​​​​ម៉ាឡេ​សីុ​នោះ​ និង​បាន​ត្រឡប​់​មក​​​ដល់​មា​តុ​ប្រទេស​វិញ​​​​​ដោយ​សុវត្ថិ​ភាព​​​​​ហើយ ។

ក្រុង​ប៉ោយ​ប៉ែត ៖​​​ ​ស្ត្រី​​​វ័យ​​​២៣​ឆ្នាំ​ ​ឈ្មោះ​​ឈួន​ សុផា ​ជា​​ពល​​​ការិនី​​បម្រើ​​ការ​ងារ​​​តាម​​​ផ្ទះ​​​​​នៅ​ប្រទេស​​ម៉ាឡេសីុ​​​​ហើយ​ត្រូវ​​ថៅកែ​​​ជន​ជាតិ​​ម៉ាឡេសីុ​​ធ្វើបាប​​និង​ចាប់បង្ខាំង​មិន​ឱ្យ​វិល​ត្រឡប់​​​​​មក​ស្រុក​កំណើត​​​វិញនោះ​​​ ​ត្រូវបាន​សមា​គម​​ការ​ពារ​សិទ្ធិ​មនុស្ស​​អាដ​ហុក​ប្រចាំខេត្ត​បន្ទាយ​​​មាន​ជ​័យ​​ធ្វើអន្តរាគមន៍​​​​​រំដោះ​​​ចេញ​ពី​ក្រញាំ​​​ដៃ​ថៅ​កែ​​​​​​​​​​​ម៉ាឡេ​សីុ​នោះ​ និង​បាន​ត្រឡប​់​មក​​​ដល់​មា​តុ​ប្រទេស​វិញ​​​​​ដោយ​សុវត្ថិ​ភាព​​​​​ហើយ ។

​កញ្ញា​​ឈួន សុផា បាន​រៀប​រាប់​ថា នាង​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេ​សម៉ាឡេសីុ​​តាំង​តែ​ពី​​នាង​​មាន​វ័យ​​​១៨​ឆ្នាំ​ម្លេ៉ះ​ ។ ​​ពោល​​គឺនៅ​ក្នុង​អំឡុង​​ឆ្នាំ​២០០៨ ​តាម​រយៈ​ក្រុម​ហ៊ុន​​​PNP ​ដែល​មាន​ទីស្នាក់​​ការ​នៅ​​រាជធានី​ភ្នំពេញ​​ដោយ​ប្រាប់​ថា ​ទទួល​បាន​​ប្រាក់​ឈ្នួល​​ក្នុងមួយខែ​​​១៨០​ដុល្លារ​​​សហរដ្ឋអាមេរិក​​​ ។ នាង​រៀប​រាប់​ថា ​​នៅ​​ពេល​ទៅ​ដល់​​ប្រទេស​ម៉ាឡេសីុ​​ នាង​ត្រូវ​បាន​ភាគី​​ក្រុម​ហ៊ុន​​កាត់​ប្រាក់​ខែ​​អស់​រយៈ​ពេល​​៦ខែ​ ។ ជីវិត​​ជ​ា​ស្ត្រី​បម្រើ​ការ​​ងារ​តាម​​​ផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេសីុ​​​​នាង​ត្រូវ​បង្ខំ​​ចិត្ត​ធ្វើការ​​ចាប់​ពី​ព្រលឹម​ដល់​យប់​ទើប​បាន​​សម្រាក​ គឺ​​​​ចាប់​ពីម៉ោង​​​៦​ព្រឹក​​រហូត​ដល់​ម៉ោង​​៨​យប់​​ ដូច​ជា​ ​ជូត​សម្អាត​ផ្ទះ​ ដាំ​ស្ល​​​​ លាង​ម៉ូតូ​រថយន្ត​​​ បោក​សម្លៀក​បំពាក់​ និងមើល​ថែ សត្វ​​​ឆ្កែ ចំនួន​៥ក្បាល​​ទៀត ។ ល។

​​កញ្ញា​​ឈួន សុផា បន្ត​ថា​ ថៅកែ​របស់​​នាង​ឈ្មោះ​កាន់ មិច​​ឆែល ​ជា​ជន​ជាតិ​ម៉ាឡេសីុ​​តែ​ង​តែ​ធ្វើទុក្ខ​បុក​ម្នេញ​​​រូប​នាង​គ្រប់​ពេល​​ នៅ​ពេល​​ណា​ដែលថៅកែរូប​នោះមានបញ្ហា​នៅ​កន្លែង​ធ្វើការ​​​​ ​ហើយ​ត្រឡប់​មក​ផ្ទះវិញ​គឺ​យក​កំហឹង​​ទាំង​នោះមកជះ​ដាក់​លើ​រូបនាង​ជានិច្ច​ ។ នាងរៀប​រាប់​បន្ត​ទៀត​ថា ក្រោយ​​ពេល​ធ្វើការ​​ចប់​អាណត្តិ​​គឺនៅថ្ងៃទី​​​២ មករា ​​​នាង​ត្រូវវិល​ត្រឡប់​មក​​ស្រុក​​កំណើត​វិញ​ ប៉ុន្តែ​​ថៅ​​កែ​មិន​​អនុញ្ញាត​​ឱ្យ​នា​ង​វិលមក​វិញទេ គឺ​គេ​រក​​​លេស​​នេះ​​​លេស​នោះ​​​​គ្រប់បែប​យ៉ាងមិន​ចេះ​ចប់​​ ព្រម​ទាំង​រើស​អើង​​ និងគំរាម​​​រូប​នាង​ទៀត​ផង ដោយ​មិន​ព្រម​ទិញ​សំបុត្រ​យន្ត​ហោះ​​ឱ្យ​ឡើយ ។ ​ដោយ​​ស៊ូទ្រាំ​នឹង​​ការ​​​បង្ខាំង​គ្មានសេរី​ភាព​​​​ ព្រម​ទាំងការ​លំបាក​​គ្រប់បែប​យ៉ាង​នោះ ​នាង​ក៏លួច​ទាក់​ទង​តាម​ទូរស័ព្ទ​​​ប្រាប់​ដំណឹង​នេះដល់​​​​​ម្ដាយ​នៅ​ស្រុក​ខ្មែរ​​ឱ្យជួយ​​ទាក់​ទង​ប្ដឹង​សមត្ថ​កិច្ច​​ដើម្បី​រំដោះ​​រូប​នាង​​​ឱ្យ​បានវិល​ត្រឡប់​​​មក​ស្រុកវិញ​ផង ។ ​​អ្នក​ស្រី​ញឹក សុភា អាយុ​​៦០​ឆ្នាំ ជាម្ដាយ​​​​​​​​​​​​​​​​​​នា​រី​រង​គ្រោះ​​បាន​រៀប​រាប់​ថា​ ក្រោយ​ពី​​ទទួល​ដំណឹង​​ពី​កូន​ស្រី​ភ្លាម​ ​គាត់មាន​​ចិត្ត​តក់ស្លុត​​ឥត​ឧបមា​​ ខណ​ៈ ​ដែលកូន​ស្រី​​​​ចាក​ចេញ​ពី​ស្រុក​តាំង​តែ​ពីវ័យ​១៨​ឆ្នាំ​ម្លេ៉ះ ​ដោយមិន​ដឹង​ថា ស្លាប់​ឬ​​​​​រស់ ​។​​លុះ​​​​​ពេល​ដឹង​ដំណឹង​ស្រាប់​តែឮថា​​​​ត្រូវគេបង្ខាំង​​​មិន​ឱ្យមក​ស្រុក​វិញ​គាត់​ក៏បាន​​​​ទៅ​​​​ដាក់​ពាក្យ​បណ្ដឹង​​នៅ​សមាគម​​ការ​ពារសិទ្ធិមនុស្ស​​អាដ​ហុក​ប្រចាំ​ខេត្តបន្ទាយ​មាន​ជ័យ​ ​​​នៅ​ថ្ងៃទី​​​១០ មករា ​ឆ្នាំ​២០១៤ ​ហើយ​នៅ​​ថ្ងៃទី​​​២០​ មករា​​ នាង​ក៏​​បាន​​ត្រឡប់​មក​ដល់​ស្រុក​វិញ​ ។

​​លោក ស៊ុំ ​ចាន់គា ​អ្នក​សម្រប​សម្រួល​​​សមា​គម​​​ការ​ពារសិទ្ធិ​មនុស្ស​​​​អាដហុក​​​ប្រចាំ​ខេត្ត​បន្ទាយ​​​មានជ័យ ​​បាន​ឱ្យ​ដឹង​​​នៅ​រសៀល​ថ្ងៃទី​​៧​ កុម្ភ​ៈ ​ថា បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​​​ពី​ម្ដាយ​នារី​រង​គ្រោះ​ភ្លាម​​ អង្គការ​អាដ​ហុក​​​​បាន​ស្វះ​ស្វែង​​រក​កា​រ​អន្ត​រាគមន៍​​ភ្លាម​ៗ​​ដោយ​ទាក់​ទង​ទៅ​​​​​​ខាង​ភាគី​​ក្រុម​ហ៊ុន​​PNP ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ខាង​ក្រុម​ហ៊ុន​គ្មានចំណាត់​ការ​និង​សហការ​​ជាមួយឡើយ ។ ​​លោក​ ស៊ុំ ចា​ន់គា ​បន្ត​ទៀត​ថា ​សមាគម​អាដ​ហុក​​​​បាន​ទាក់​ទង​ដៃគូ​​នៅក្រៅ​ប្រទេស​​ព្រម​ទាំង​ថៅកែ​ជនជាតិម៉ាឡេសីុ​​ដែល​ជាប់​ពាក់ព័ន្ធ​​និង​ជន​រង​គ្រោះ​​រហូត​ទាល់​​តែ​បាន​​សម្រេច​ដោយ​រំដោះ​​ស្ត្រី​រង​គ្រោះចេញ​​ពីរណ្ដៅ​​​​ដ៏ខ្មៅ​ងងឹត​​​​​​​​​​​​ ហើយ​បាន​វិល​ត្រឡប់​​​​មក​ស្រុកកំណើត​វិញ​​ប្រកប​ដោយ​សុវត្ថិ​ភាព​​ ។ ​នារីរង​គ្រោះ​បានថ្លែង​អំណរគុណ​​​​យ៉ាង​ខ្លាំង​ចំពោះ​​អង្គការ​អាដ​​ហុក​​ ដែល​ខំ​ប្រឹង​ប្រែង​​ជួយ​រំដោះនាង​បានវិល​ត្រឡប់​​មក​ដល់​​មាតុ​ភូមិ​​ជួបជុំ​​សាច់ញាតិ​​​​បង​ប្អូនវិញ ។ នាងនិយាយ​​ថា ​ដូច​បាន​កើត​សា​​ជា​ថ្មី​អីុចឹង​​ ហើយ​ក្នុងក្ដីរីក​រាយ​​បែប​នេះ​​នាង​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ខាងក្រុម​ហ៊ុន​ឬ​ថៅ​កែ​ជនជាតិ​ម៉ាឡេសីុ​ឡើយ ។

ជាចុងក្រោយ​​​​​ នាង​ក៏បាន​ផ្ដាំ​ផ្ញើ​​​ដល់​បង​ប្អូន​​ប្រុស ស្រី​គ្រប់រូបមុន​នឹង​ចាក​ចេញ​​ពី​ប្រទេស​​ទៅធ្វើការងារ​​នៅ​ស្រុក​ក្រៅ​​ ត្រូវ​ប្រយ័ត្ន​ប្រយែង​​​​​​ក្រែង​ចាញ់​បោក​ជនខិលខូច​​ឬក្រុម​ហ៊ុន​​មិន​ល្អ​​នាំឱ្យខ្លួន​​យើងជួប​​គ្រោះថ្នាក់​​ផ្សេង​ ។ នាង​​បន្ត​ថា ជា​ពិសេស​​ត្រូវ​​ទាក់​ទង​​អង្គ​ការ​​​ផ្សេង​ៗ​ដែល​ការ​ពារសិទ្ធិមនុស្ស​​ដូច​ជា សមាគម​​ការ​ពារសិទ្ធ​មនុស្សអាដ​ហុក​​ជា​ដើម ដើម្បី​ងាយ​ស្រួល​​ផ្ដល់ដំណឹង​​ដល់ក្រុម​គ្រួសារ និង​ជួយ​សង្គ្រោះ​​យើង​បាន​ទាន់​ពេលវេលា ៕​​​