រាជធានីភ្នំពេញ៖ មនុស្សប្រុស២នាក់បានរងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏២ករណីដំណាលគ្នា នៅផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ កាលពីម៉ោង៣និង១០នាទីរសៀលថ្ងៃទី០៩ កុម្ភៈ ២០១៤ ។
ករណីទី១ កើតឡើងរវាងម៉ូតូឃ្លីក ព៌ណស ពាក់ស្លាកលេខភ្នំពេញ 1BU 4740 បើកបរដោយយុវជនឈ្មោះ ឃុត វាសនា អាយុ២៤ឆ្នាំ រស់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុករថយន្តកាមរីបាឡែន ព៌ណស ពាក់ស្លាកលេខភ្នំពេញ 2AB 5598 ដែលកំពុងបើកចេញពីផ្ទះ បណ្តាលឲ្យយុវជន ឃុត វាសនា របួសធ្ងន់ រីឯអ្នកបរមិនស្គាល់អត្តសញ្ញាណបានបើកទ្វារររថយន្តត់គេចខ្លួនបាត់ ។ ចំណែកយុវជនរងរបួសត្រូវបានរថយន្តសង្គ្រោះ៧១១ របស់អង្គភាព ង៧០ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះសង្ឃ រីឯរថយន្តបែកកង់ខាងឆ្វេង និងខូចខាតកាងមុខតិតួច ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ រងចំាដោះស្រាយតាមច្បាប់ ។
ករណីទី២ កើតឡើរវាងរថយន្តអ៊ីយ៉ាន់ដាយដឹកអេតចាយ ព៌ណខៀវ ពាក់ស្លាកលេខភ្នំពេញ 2A 0854 និងម៉ូតូឃ្លីក ព៌ណសឆ្នូតខៀវ ពាក់ស្លាកលេខភ្នំពេញ 1W 9725 ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា មុនពេលកើតហេតុម៉ូតូដែលបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើកក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុដែលនៅមិនឆ្ងាយពីករណីទី១ប្រមាណ៣០០ម៉ែត្រនោះ ក៏បានបុករថយន្តដែលកំពុងបត់ បណ្តាលឲ្យរថយន្តអ៊ីយ៉ាន់ដាយកិនអូស ប៉ុន្តែសំណាងល្អអ្នកបើកបរម៉ូតូគ្រាន់តែរបួសស្រាល ។
ក្រោយពេលកើតហេតុ ភាគីទំាងពីរ បានសម្របសម្រួលគ្នាដោះស្រាយនៅកន្លែងកើតហេតុបញ្ចប់រឿងតែម្តង ៕
ចែករំលែកព័តមាននេះ