រាជធានីភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៨នាក់ ក្នុងនោះស្រី២នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថសហការជាមួយនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបានកាលពីថ្ងៃទី៨ កុម្ភៈ ២០១៤ នៅភូមិព្រៃព្រីងខាងត្បូង ខណ្ឌពោធិ៍សែនជ័យ ដោយដកហូតម៉ូតូ៣គ្រឿង សម្ភារ និងឧបករណ៍ធ្វើសកម្មភាពមួយចំនួនផងដែរ។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីក្រុមចោរបានធ្វើសកម្មភាពបាញ់ជនរងគ្រោះឈ្មោះខា សុឃីម ជាអ្នកម៉ៅការសំណង់ ចំកំប៉េះគូទរបួសធ្ងន់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក CBR BLតែមិនបានសម្រេច។
ក្រោយពីចាប់ខ្លួន ជនសង្ស័យទាំង៨នាក់នេះត្រូវសមត្ថកិច្ចនាំទៅសាកសួរ និងស្រាវជ្រាវតាមរកបក្សពួកបន្តទៀត។ លោកវរសេនីយ៍ឯក ពូ ដាវី មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ និងសន្តិសុខកងរាជអាវុធហត្ថរាជធានីភ្នំពេញបានអះអាងថា នឹងមានរៀបចំសន្និសីទកាសែតនៅថ្ងៃទី១០ កុម្ភៈ ២០១៤ មុននឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ