ខ្ចី​ជើង​យូរ​ៗ​ទៅ Kasey Palmer សម្រេច​ដើរ​ចេញពី Chelsea


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​វ័យក្មេង Kasey Palmer បាន​សម្រេចចិត្ត​ចាក​ចេញពី​ក្លិប​តោ​ខៀវ Chelsea ហើយ​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​ដែល​ខ្លួន​បាន​លេង​ខ្ចី​ជើង Bristol City​។

កីឡាករ​ចេញពី​សាលា​បាល់ទាត់ Palmer បាន​បង្ខំចិត្ត​ចាក​ចេញពី​ក្លិប​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ក្លិប​មួយទៀត ដោយសារ​តែ​ចង់បាន​អនាគត​ល្អ​លើស​ពី​អ្វី​ដែល​គេ​កំពុង​តែ​ទទួល​បាន​។ គេ​បាន​ទទួលស្គាល់​ថា គេ​នឹង​មិន​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន​នៅ Chelsea នោះ​ទេ ហើយ​សម្រេចចិត្ត​ថា នេះ​ជា​ពេល​ត្រឹមត្រូវ​ក្នុង​ការ​ចាកចេញ​។

កីឡាករ​អាយុ​២២​ឆ្នាំ​រូប​នេះ បាន​ចំណាយពេល​ពាក់កណ្តាល​រដូវ​កាល​លេង​ខ្ចី​ជើង​នៅ Bristol City កាលពី​ឆ្នាំ​មុន ហើយ​ក៏​បាន​ធ្វើ​ឱ្យ​មានការ​ចាប់​អារម្មណ៍ល្អ​ប្រសើរ​ផង​ដែរ​។ ពេល​ដែល​ក្លិប Bristol City ជះ​លុយ​៣.៥​លាន​ផោន​ទៅ​ឱ្យ​ក្លិប​តោ​ខៀវ Chelsea ដើម្បី​យក Palmer ក្លិប​តោ​ខៀវ​ក៏​សម្រេចចិត្ត​លក់ ខណៈ​ដែល Palmer កំពុង​តែ​ចង់ទៅ​ស្រាប់​។

គ្រូបង្វឹក​ក្លិប Bristol City លោក Lee Johnson បាន​ប្រាប់​ថា​៖ «​ខ្ញុំ​តែងតែ​ចាប់អារម្មណ៍​ទៅ​លើ​ការ​លេង​របស់​គេ​នៅ​រដូវ​កាល​មុន​នេះ​។ Kasey បាន​ធ្វើការ​លះបង់​ជា​ច្រើន ដើម្បី​មក​លេង​នៅ​ទី​នេះ ហើយ​យើង​ជឿជាក់​ថា Bristol City និង Kasey នឹង​ស៊ីគ្នា​បាន​យ៉ាង​ល្អ​»​

គួរ​បញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ City បាន​សហការ​ជាមួយនឹង Chelsea យ៉ាង​ស្អិតរ​មួ​ត ដោយ​បាន​ខ្ចី​ជើង​កីឡាករ​ជា​ច្រើន​រូប​មក​លេង​នៅ​ក្លិប​របស់​ខ្លួន​។ នៅ​ពេល​នេះ​ក៏​បាន​ទិញ Palmer ពី​ក្លិប Chelsea ទៀត ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ