ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខការពារជាតិកម្ពុជា​ លោក ទៀ បា.ញ់​ អញ្ជើញទៅចូលរួម​ការតំាងពិព័រណ៏​សព្វាវុធនិងសម្ភារយោធាទំនើបៗ​​នៅសិង្ហ​បូរី

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ តបតាមការ​អញ្ជើញរបស់រដ្ឋមន្រ្តី​ក្រសួងការពារជាតិសិង្ហបូរី ​នៅព្រឹកថ្ងៃទី០៩ ​កុម្ភៈ ២០១៤ ​លោកឧបនាយករដ្ឋមន្រ្តី ​ទៀ បា.ញ់​ រដ្ឋមន្រ្តីក្រសួង​ការពារជាតិ ​បានដឹកនំា​​មន្រ្តីជាន់ខ្ពស់​ក្រសួងការពារជាតិ​មួយក្រុម ​អញ្ជើញទៅចូលរួមការ​តំាងពិព័រណ៏​សព្វាវុធទំនើបៗ​ នៅក្នុងប្រទេសសិង្ហបូរី ។

បើតាមលោក​ឧត្តមសេនីយ៏ឯក​ ណឹម សុវត្ថ ​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​​បានបា្រប់ក្រុមអ្នកកាសែត​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​​នាព្រឹកថ្ងៃអាទិត្យនេះ​ឲ្យដឹងថា​​ ក្នុងការ​តំាង​

រាជធានីភ្នំពេញ៖​ តបតាមការ​អញ្ជើញរបស់រដ្ឋមន្រ្តី​ក្រសួងការពារជាតិសិង្ហបូរី ​នៅព្រឹកថ្ងៃទី០៩ ​កុម្ភៈ ២០១៤ ​លោកឧបនាយករដ្ឋមន្រ្តី ​ទៀ បាញ់​ រដ្ឋមន្រ្តីក្រសួង​ការពារជាតិ ​បានដឹកនំា​​មន្រ្តីជាន់ខ្ពស់​ក្រសួងការពារជាតិ​មួយក្រុម ​អញ្ជើញទៅចូលរួមការ​តំាងពិព័រណ៏​សព្វាវុធទំនើបៗ​ នៅក្នុងប្រទេសសិង្ហបូរី ។

បើតាមលោក​ឧត្តមសេនីយ៏ឯក​ ណឹម សុវត្ថ ​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​​បានបា្រប់ក្រុមអ្នកកាសែត​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​​នាព្រឹកថ្ងៃអាទិត្យនេះ​ឲ្យដឹងថា​​ ក្នុងការ​តំាង​ពីព័រណ៏ដែល​មានរយៈពេល៥ថ្ងៃនេះ​ គេនឹងបង្ហាញនូវ​សព្វាវុធ ​និងសម្ភារយោធាទំនើបៗ​ ដែលផលិតដោយ​ក្រុមហ៊ុនល្បីៗ​នៅលើពិភពលោក​ និងបង្ហាញពីបច្ចេកទេស​ប្រើបា្រស់​ផ្នែក​អាកាស​ទំាងយោធា​និងសីវិល​ ការដឹកជញ្ជូន​និង​ប្រយុទ្ឋជាដើម ។

បើតាមលោក ណឹម សុវត្ថ ​ការតំាងពិព័រណ៏នេះ​មានក្រុមហ៊ុនផលិតអាវុធ​ និងយន្តហោះយោធា ​និងសម្ភារៈសឹកជាង​២០០នៅជុំវិញពិភពលោកចូលរួម​​ ហើយក្រៅពីចូលរួមការ​​តំាងពិព័រណ៏នេះដែរ ​មន្រ្តីជាន់​ខ្ពស់ក្រសួងការពារជាតិនិមួយៗ ​ក៏នឹងជួបពិភាក្សាគ្នា​ពីបញ្ហាសន្តិសុខ​ក្នុងតំបន់មួយចំនួនផងដែរ ​ហើយថាមន្រ្តីយោធា​ជាន់ខ្ពស់​កម្ពុជា​ដែលទៅចូលរួមការ​តំាង​ពិព័រណ៏​សព្វាវុធទំនើបៗ​នៅសិង្ហបូរី​នេះ​មានជាង៣០រូបមកពី​ទ័ពអាកាស​ ជើងទឹក ​ជើងគោក​ និង​ អាកាសចរណ៏​ស៊ីវិល ៕