ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lukaku ឈរ​ថត​ពាក់អាវ Man Utd ទាំង​មុខ​ដូច​គេ​ចង​បា.ញ់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Romelu Lukaku ដែល​ជា​គោលដៅ​របស់ Juventus ត្រូវ​បាន​គេ​ឃើញ​ឈរ​ថត​ពាក់អាវ​ក្លិប​បច្ចុប្បន្ន…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Romelu Lukaku ដែល​ជា​គោលដៅ​របស់ Juventus ត្រូវ​បាន​គេ​ឃើញ​ឈរ​ថត​ពាក់អាវ​ក្លិប​បច្ចុប្បន្ន Manchester United ទាំង​ទឹកមុខ​មិន​រីករាយ​ទាល់តែ​សោះ ។

Lukaku មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​ផ្លាស់​ទ្រនំ​ទៅ​កាន់ Juventus បើ​ទោះបីជា​ពេល​នេះ​គេ​មិន​ទាន់​ទៅ​ជា​ផ្លូវការ​ក៏​ដោយ ។ គេ​ត្រូវ​នៅ​ឈរ​ថត​ពាក់អាវ​របស់ Manchester United សម្រាប់​ការ​ថត​មុន​ពេល​បើក​រដូវ​កាល​ថ្មី ។ ស្នាមញញឹម​បន្តិច​ក៏​គ្មាន​ដែរ នៅ​លើ​មុខ​របស់ Lukaku ពេល​កំពុង​ថត​។

សារព័ត៌មាន SunSport បាន​រាយការណ៍​មក​ថា Lukaku នឹង​ត្រូវ​លេង​បន្ត​នៅ Man Utd ប្រសិនបើ​កីឡាករ Dybala មិន​មក​ប្តូរ​គ្នា​ជាមួយនឹង Lukaku ព្រោះ​ពេល​នេះ Inter Milan គឺ​គ្មាន​ផ្លូវ​អាច​យក​គេ​បាន​ទេ​។ ខាង Man Utd កំពុង​តែ​ចរចា​គ្នា​ជាមួយនឹង Juventus ដើម្បី​អាច​ដោះ​ដូរ​គ្នា​យក​កីឡាករ Dybala មក​លេង​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​អាយុ​២៦​ឆ្នាំ Lukaku ពេញចិត្ត​នឹង​អ្វី​ដែល Juventus គ្រោង​នឹង​ផ្តល់​ជូន តែ​មិនដឹង​ជា​ធ្វើ​យ៉ាងណា​នោះ​ទេ ព្រោះតែ​អ្វី​ៗ​គ្រប់យ៉ាង​គឺ​អាស្រ័យ​ទៅ​លើ Dybala ថា​នឹង​សុខចិត្ត​មក​លេង​នៅ Man Utd ដែរ​ឬ​អត់​ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ