ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៣នាក់​ស្លា.ប់​ជាបន្ត​បន្ទាប់​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែមួយ​នៅ​ខេត្ត​ស្វាយរៀង​

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្ស​ប្រុស​ ស្រី​៣នាក់​បាន​ស្លា.ប់​ជាបន្ត​បន្ទាប់​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​២ករណី​ស្លា.ប់​ដោយ​សារ​ខ្យល់គ និង​១ករណី​ស្លា.ប់ដោយ​លង់​ទឹក​។

ខេត្ត​ស្វាយ​រៀង​ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្ស​ប្រុស​ ស្រី​៣នាក់​បាន​ស្លាប់​ជាបន្ត​បន្ទាប់​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​២ករណី​ស្លាប់​ដោយ​សារ​ខ្យល់គ និង​១ករណី​ស្លាប់ដោយ​លង់​ទឹក​។

ករណីទី១ កើតឡើងកាល​ពី​វេលា​ម៉ោង៨ព្រឹក ថ្ងៃ​ទី​៧ កុម្ភៈ ២០១៤ ​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរស​ម្នាក់​ឈ្មោះ​រស់ សាផាន អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​ខ្នុរ ឃុំ​រមាំង​ថ្កោល​ ស្រុក​ស្វាយ​ទាប​បាន​ដេក​ស្លាប់​នៅ​កណ្តាល​វាល​ស្រែ​ក្បែរ​ចំណង​គោ​របស់ខ្លួន​ដោយ​សារ​ខ្យល់​គរ​។ ករណី​ទី២ កើតឡើង​កាល​ពី​វេលា​ម៉ោង​៣រសៀល ថ្ងៃ​ទី​៧ កុម្ភៈ ស្ត្រី​ទុរគត​ម្នាក់​ឈ្មោះ​ទិត្យ ណន អាយុ​៧៤​ឆ្នាំ រស់​នៅ​​​ភូមិ​ថ្នា ឃុំ​គ្រួស​ ស្រុក​ស្វាយ​ជ្រំ​ ត្រូវ​​គេ​ប្រទះឃើញ​ដេក​​ស្លាប់​នៅ​ក្នុង​ប្រឡាយ​ទឹក​​ សង្ស័យខ្យល់​គរដួល​ចូល​ទឹក​ប្រឡាយលង់​​ស្លាប់​។

ដោយ​ឡែក​ករណីទី៣​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៧ កុម្ភៈ នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មេន​ហាត​ធេន ​​​​​​​​​នៅ​ចំណុច​ភូមិ​ថ្នាញ​ សង្កាត់​បាទី ក្រុង​បាវិត​ កម្មករ​សំណង់​ម្នាក់ឈ្មោះ​សេង គា អាយុ​៤៣​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ចំរះ ឃុំ​គោក​ខ្ចក​ ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃ​វែង ​​​ត្រូវ​​គេ​ប្រទះឃើញ​ដេក​ស្លាប់​​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​ដោយ​សារ​ខ្យល់​គរ​ដែរ​៕