ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ Chelsea ស្រែក​ឱ្យ​ខ្សែការពារ​១​រូប​ចេញពី​ក្លិប​ក្រោយ​លេង​អន់​ពេក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​ក្លិប​តោ​ខៀវ Chelsea បាន​ស្នើរ​សុំ​ឱ្យ David Luiz ចាក​ចេញពី​ក្លិប…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​ក្លិប​តោ​ខៀវ Chelsea បាន​ស្នើរ​សុំ​ឱ្យ David Luiz ចាក​ចេញពី​ក្លិប ក្រោយ​ពី​ទម្រង់​លេង​ជា​ខ្សែការពារ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពេល​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ជាមួយនឹង RB Salzburg ។ ពេល​នោះ​លទ្ធផលគឺ Chelsea ឈ្នះ​ក្នុង​លទ្ធផល 5-3​។

កីឡាករ​ប្រេ​ស៊ី​ល អាយុ​៣២​ឆ្នាំ លេង​អន់​មែនទែន​នៅ​ពេល​ដែល Chelsea ប្រកួត​ជាមួយនឹង Salzburg ។ អ្នកគាំទ្រ​ជា​ច្រើន​នាក់​បាន​សរសេរ​សារ​លើ Twitter ដោយ​និយាយ​ចំ​ៗ​វាយប្រហារ​ទៅ​លើ Luiz ដោយ​ស្នើរ​ឱ្យ​គេ​ចាក​ចេញពី​ក្លិប​ទៅ ។

អ្នកគាំទ្រ​ក្លិប​តោ​ខៀវ Chelsea ម្នាក់​បាន​សរសេរ​ថា ៖ «​ខ្ញុំ​មិន​ខ្វល់​ថា គេ​បាន​ខំ​គ្រប់គ្រង​បាល់​យ៉ាងណា​ទេ ខ្ញុំ​គ្រាន់តែ​ដឹង​ថា David Luiz គឺជា​ខ្សែការពារ​អន់​បំផុត​នៅ​ក្នុង​ក្លិប Chelsea»​។ ម្នាក់​ទៀត​សរសេរ​ថា ៖ «​នេះ​គឺជា​ហេតុផល​មួយទៀត ដែល​មាន​ន័យ​គ្រប់គ្រាន់​សម្រាប់​ឱ្យ David Luiz ចាក​ចេញពី​ក្លិប​» ។

នៅ​មិន​ទាន់​ដឹង​ថា ថ្នាក់ដឹកនាំ​ក្លិប​គិត​យ៉ាងណា​នោះ​ទេ​ចំពោះ​បញ្ហា​ការ​រិះគន់​របស់​អ្នកគាំទ្រ​លើ​ខ្សែការពារ David Luiz ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ