ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ាក​សម្លៀក​បំពាក់​កុមារ​លំដាប់​​អន្តរ​ជាតិ​បាន​នាំ​ចូល​មកទីផ្សារ​កម្ពុជា​លើក​ដំបូង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ម៉ាកសម្លៀក​បំពាក់​កុមារ​ដ៏ល្បីល្បាញ​របស់​អេស្ប៉ាញ Neck & Neck ត្រូវ​​បាន​ដាក់​លក់​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ហាង​ថ្មី TK Avenue Mall ទួល​គោក ។ នៅ​ល្ងាច​​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ នេះ ​ហាង​ថ្មី​​ដែល​ដាក់​លក់​សម្លៀក​បំពាក់​កុមារ​លំដាប់​អន្តរ​ជាតិ​បាន​សម្ពោធ​ជា​ផ្លូវការ​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​

រាជធានីភ្នំពេញ ​៖ ម៉ាកសម្លៀក​បំពាក់​កុមារ​ដ៏ល្បីល្បាញ​របស់​អេស្ប៉ាញ Neck & Neck ត្រូវ​​បាន​ដាក់​លក់​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ហាង​ថ្មី TK Avenue Mall ទួល​គោក ។ នៅ​ល្ងាច​​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ នេះ ​ហាង​ថ្មី​​ដែល​ដាក់​លក់​សម្លៀក​បំពាក់​កុមារ​លំដាប់​អន្តរ​ជាតិ​បាន​សម្ពោធ​ជា​ផ្លូវការ​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក Eduardo Zamacola នាយក​​ប្រតិ​បត្តិ​ប្រចាំ​ក្រុម​ហ៊ុន Neck & Neck និង​​កញ្ញា Maria Zamacola Ballestero ប្រធាន​​ផ្នែក​អភិវឌ្ឍន៍​​អាជីវ​កម្ម រួម​ជាំមួយ​នឹង​ថ្នាក់​ដឹកនាំ​​ប្រចាំ​ក្រុម​​ហ៊ុន SEERS Group ក៏​បាន​ចូលរួម​ក្នុង​ពិធីសម្ពោធ​នេះ ហើយ​ក៏​មាន​ភ្ញៀវ​កិត្តិ​យស​ជា​ច្រើន​រូប​បាន​ចូលរួម​ផង​ដែរ ។ Neck & Neck ជា​​ម៉ាក​សម្លៀក​បំពាក់​កុមារ មក​ពីតំបន់​អឺរ៉ុប​ដំបូង​គេ ដែល​បាន​មក​កាន់​ប្រទេសក​ម្ពុជា ហើយ​គឺជា​សញ្ញា​នៃ​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀត​សម្រាប់​ទីផ្សារ​ទំនិញ​មាន​គុណ​ភាព​ខ្ពស់​ក្នុង​ប្រទេស​ផង​ដែរ ។

កញ្ញា Maria Zamacola Ballestero ប្រធាន​​ផ្នែក​អភិ​វឌ្ឍន៍​អាជីវ​កម្ម​របស់​ក្រុម​ហ៊ុន Neck & Neck បាន​មាន​ប្រសាសន៍​ថា ការបើក​ដំណើរ​ការ​ទីផ្សារ​នូវ​ម៉ាក​សម្លៀក​បំពាក់​​កុមារ​លំដាប់​​អន្តរ​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ គឺជា​ការ​បង្ហាញពី​ការ​នាំ​​ចូល​​នូវ​​​ផលិត​ផល​ដែល​មាន​គុណ​ភាពខ្ពស់​សម្រាប់​ប្រជា​ជន​កម្ពុជា ។ ហើយ​ក៏​ដោយ​សារ​តែ​បាន​សំលឹង​មើល​ឃើញថា ជីវភាព​ប្រជា​ជន​កម្ពុជា ជា​ពិសេស​ប្រជា​ជន​រស់​នៅ​រាជ​ធានី​ភ្នំពេញ មាន​កម្រិត​ជីវ​​ភាព​ធូរធារ និង​មាន​លទ្ធ​ភាព​ក្នុងការ​ទិញ​សម្ភារ​ទំនើប​ល្បីៗ​លំដាប់​ពិភព​លោក​ប្រើ​​ប្រាស់​បាន​ច្រើន ដែល​អាច​បញ្ជាក់​​បាន​ថា  សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ មាន​កំណើន​ជា​ប្រចាំ​ពី​​មួយ​ឆ្នាំ​ទៅ​មួយ​​ឆ្នាំ ។