ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងប្រជាកសិករ និង សហជីព​ប្រមាណ១០០នាក់​ ដាក់ញ្ញត្តិនៅសាលាខេត្តស្វាយរៀង ​ដើម្បីសុំអន្តរាគមន៏​ឲ្យដោះលែង​មនុស្ស២១នាក់

11 ឆ្នាំ មុន

ខេត្តស្វាយរៀង៖​ ក្រុមប្រជាកសិករ ​និងតំណាងសហជីព​ប្រមាណ១០០នាក់​ នៅម៉ោង៩ព្រឹកថ្ងៃទី០៩ ​កុម្ភៈ ២០១៤ ​បានប្រមូលផ្តុំគ្នា​យកញ្ញត្តិទៅដាក់នៅ​សាលាខេត្តស្វាយរៀង ​ប្រយោជន៏​ដើម្បីឲ្យ​អាជ្ញាធរ​ខេត្ត ​បញ្ជូនបន្តទៅ​រាជរដ្ឋាភិបាល​ឲ្យអន្តរាគមន៏ដោះលែង​មនុស្ស២១នាក់ ​ដែលកំពុងជាប់ពន្ឋនាគារ​ត្រពំាងផ្លុង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបាន​បញ្ជាក់ឲ្យដឹងទៀតថា​ ការដាក់ញ្ញត្តិរបស់ប្រជាកសិករ​និងតំណាងសហជីព​ដែលបានអះអាងថា​ ខ្លួនតំណាងឲ្យ​ប្រជាកសិករ​និងសហជីពចំនួន​៧០០នាក់ មកពី

ខេត្តស្វាយរៀង៖​ ក្រុមប្រជាកសិករ ​និងតំណាងសហជីព​ប្រមាណ១០០នាក់​ នៅម៉ោង៩ព្រឹកថ្ងៃទី០៩ ​កុម្ភៈ ២០១៤ ​បានប្រមូលផ្តុំគ្នា​យកញ្ញត្តិទៅដាក់នៅ​សាលាខេត្តស្វាយរៀង ​ប្រយោជន៏​ដើម្បីឲ្យ​អាជ្ញាធរ​ខេត្ត ​បញ្ជូនបន្តទៅ​រាជរដ្ឋាភិបាល​ឲ្យអន្តរាគមន៏ដោះលែង​មនុស្ស២១នាក់ ​ដែលកំពុងជាប់ពន្ឋនាគារ​ត្រពំាងផ្លុង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបាន​បញ្ជាក់ឲ្យដឹងទៀតថា​ ការដាក់ញ្ញត្តិរបស់ប្រជាកសិករ​និងតំណាងសហជីព​ដែលបានអះអាងថា​ ខ្លួនតំណាងឲ្យ​ប្រជាកសិករ​និងសហជីពចំនួន​៧០០នាក់ មកពី៨រាជធានី-ខេត្តនោះ ​ខាងអាជ្ញាធរខេត្ត​មិនទទួលយកទេ​ ដោយសុំឲ្យបង្វែទៅដាក់នៅ​រាជធានីភ្នំពេញវិញ​ ដោយសំអាងថា ​មិនមែនជាដែន​សមត្ថកិច្ច​របស់ខ្លួន ។

គួរបញ្ជាក់ដែរថា ​មនុស្ស២៣នាក់​ តែត្រូវបានដោះលែង២នាក់វិញ​កាលពីពាក់កណ្តាល​សបា្តហ៏នេះ​ ហើយ​ដែលកំពុងជាប់ឃុំក្នុងពន្ឋនាគារ ​ម ៣ ឬ ត្រពំាងផ្លុង​ ក្នុងស្រុកពញាក្រែក​ ខេត្តកំពង់ចាមនោះ បានត្រូវ​សមត្ថកិច្ចចាប់ខ្លួន​អំឡុងពេលបាតុកម្ម​ក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី០២-០៣ មករា​ ២០១៤​កន្លងមកថ្មីៗនេះ ​ក្នុងនោះក៏មានលោក ​វ៉ន ពៅ​ ប្រធានសមាគម​ឯករាជ្យប្រជាធិបតេយ្យ​​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ឋ​​ផងដែរ ៕