ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសនៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បន្ទាយ​មាន​ជ័យ​ចុះ​អនុវត្ត​ពង្រឹង​គោល​នយោ​បាយ​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​ដល់​ពលរដ្ឋ​ទូទាំង​ក្រុង​ប៉ោយ​ប៉ែត​

11 ឆ្នាំ មុន

​ក្រុង​ប៉ោយ​ប៉ែត​ ៖ ប៉ូលិស​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​រសៀល​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ បាន​ចុះ​​អនុវត្ត​ពង្រឹង​គោល​នយោ​បាយ​​ភូមិ​-ឃុំ​​មាន​សុវត្ថិ​ភាព​ទាំង​៩​ចំណុច​ដល់​ប្រជា​ពលរដ្ឋ​ទូទាំង​ក្រុង​ប៉ោយ​ប៉ែត​។

លោក​វរ​សេនីយ៍​ត្រី អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែត​បាន​ឱ្យ​ដឹង​ថា យោង​តាម​បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ពី​លោក​ឧត្តម​សេនីយ៍​ត្រី ខេង ស៊ុម ស្នង​ការ​ខេត្ត​បាន​ដាក់​បទ​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​ក្រោម​ឱវាទទាំង​អស់​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ទប់​ស្កាក់​នូវ​រាល់​បទ​ល្មើស​ទាំង​ឡាយ​ដែល​កើត​មាន​នៅ​ក្នុង​តំបន់​ឈរ​ជើង​របស់ខ្លួន​ គឺ​ធ្វើ​យ៉ាង​ណា​ត្រូវ​ទប់​ស្កាត់​ឱ្យ​ខាង​តែបាន​។

លោក​អធិការ​បន្ត​ថា ជាក់​ស្តែង​កាល​ពី​រសៀល​ម្សិល​មិញ​ សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​ទាំង​៩​ចំណុច​ដល់​ពលរដ្ឋ​ចំនួន​២សង្កាត់ គឺ​សង្កាត់​និមិត្ត និង​សង្កាត់​ប៉ោយ​ប៉ែត​ឱ្យ​ពួក​គាត់​បាន​យល់​ដឹង​គ្រប់ៗ​គ្នា​ដើម្បី​ឱ្យ​ស្រប​តាម​យុទ្ធ​សាស្ត្រ​របស់​ប្រមុខ​ថ្នាក់​ដឹក​នាំ​​ទៅ​ថ្ងៃ​អនា​គត​ផង​ដែរ៕