ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ​សម្លា.ប់​ប្រធាន​សហ​ជីព​សេរី​កម្មករ​ប្រចាំ​រោង​ចក្រ​សាន់​តិច

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​ត្រូវ​ចាប់ខ្លួន និង​ឃុំ​ខ្លួន​អស់​រយៈ​ពេល​៣​ឆ្នាំ ជន​ជាប់​ចោទម្នាក់​​​ឈ្មោះ​ចាន់ សុផុន អាយុ​៣៤​ឆ្នាំ ដែល​ជាប់ពាក់ព័ន្ធក្នុង​សំណុំ​រឿង​ឃាត​កម្ម​សម្លា.ប់​ប្រធាន​សហ​ជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រចាំ​រោង​ចក្រ​កាត់​ដេរ​សាន់​តិច​ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រកាស​សាល​ក្រម​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​វិញ កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៤​ បន្ទាប់ពីរក​ឃើញ​ថា គ្មានកំហុស​។

រាជ​ធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​ត្រូវ​ចាប់ខ្លួន និង​ឃុំ​ខ្លួន​អស់​រយៈ​ពេល​៣​ឆ្នាំ ជន​ជាប់​ចោទម្នាក់​​​ឈ្មោះ​ចាន់ សុផុន អាយុ​៣៤​ឆ្នាំ ដែល​ជាប់ពាក់ព័ន្ធក្នុង​សំណុំ​រឿង​ឃាត​កម្ម​សម្លាប់​ប្រធាន​សហ​ជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រចាំ​រោង​ចក្រ​កាត់​ដេរ​សាន់​តិច​ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រកាស​សាល​ក្រម​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​វិញ កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៤​ បន្ទាប់ពីរក​ឃើញ​ថា គ្មានកំហុស​។

ការ​ដោះ​លែង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​លើក​យក​បណ្តឹង​របស់​ជន​ជាប់​ចោទ​ប្រឆាំង​នឹង​ការ​កាត់​ទោស​របស់​តុលាការ​ដែល​បាន​ផ្តន្ទា​ទោស​រូប​គាត់​ដាក់​ពន្ធនាគារ​១៨​ឆ្នាំ​ កាល​ពី​ឆ្នាំ​២០១១ ពី​បទ​មនុស្ស​ឃាតគិត​ទុក​ជាមុន ដែល​មាន​ជន​រង​គ្រោះ​ឈ្មោះ​ហ៊ី វុទ្ធី ។

ក្នុង​សំណុំ​រឿង​ឃាត​កម្ម​ដ៏​ស្មុគ្រ​ស្មាញ​នេះ​ តុលាការ​បាន​លើក​មក​សវនា​ការ​ចំនួន​២​​​លើក​ឡើង​វិញ​ បន្ទាប់​ពី​ជន​ជាប់​ចោទ​បាន​ដាក់​ពាក្យ​បណ្តឹង​ឱ្យ​តុលាការ​បើក​សវនា​ការ​កាត់​ទោស​ឡើង​វិញ​។ ​

យោង​តាម​តុលាការ​បាន​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៧​ ជន​រង​គ្រោះ​ឈ្មោះ​ហ៊ី វុទ្ធី ប្រធាន​សហ​ជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រចាំ​នៅ​រោង​ចក្រ​សាន់​តិច​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ ត្រូវ​​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​ស្លាប់​នៅ​នឹង​កន្លែងនៅ​វេលាម៉ោង​៥ និង​៣០​នាទី​ព្រឹក​​ ខណៈ​ជន​រង​គ្រោះ​ចេញ​ពី​កន្លែង​ធ្វើ​ការ​​។

មា​ន​សាក្សី​ជា​ច្រើន​បាន​ប្រាប់​សមត្ថ​កិច្ច​ថា គេ​បាន​ឃើញ​ខ្មាន់​កាំ​ភ្លើង​ចំនួន​២នាក់​ជិះ​តាម​ពី​ក្រោយ​ជន​រង​គ្រោះ និង​បាន​បើក​ការ​បាញ់​ប្រហារ​លើ​ជន​រង​គ្រោះ​តែម្តង​។