ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ និង​ប្រកាស​សេចក្តី​សម្រេច​តែង​តាំង​គណៈ​កម្មា​ធិការ​រៀប​ចំ​ខួប​ទី​១៥១ទិវាពិភព​លោក​កាក​បាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាក​បាទ​ក្រហម​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៤ បាន​បើក​កិច្ច​ប្រជុំ​ដំបូង​នៃ​គណៈ​កម្មការ​ និង​អនុ​គណៈ​កម្មការ​រៀប​ចំ​ពិធី​ខួប​លើក​ទី​១៥១​ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​៨ ឧសភា ២០១៤ ក្រោម​អធិបតី​ភាព​សម្តេច​ចៅហ្វា​វាំង​ គង់​ សំអុល ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជ​វាំង និង​ជា​ប្រ​ធាន​គណៈ​កម្មការ​រៀប​ចំ​ពិធី​ខួប​ទី​១៥១ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​ និង​អឌ្ឍ​ចន្ទ​ក្រហម​៨ ឧសភា នៅ​ទី​ស្នាក់​ការ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា​អូរ​បែក​ក្អម​។

លោក​ស្រី​ពុំ ចន្ទីនី អគ្គ​លេខា​ធិការ​កាក​បាទ​ក្រហម​កម្ពុជា​បាន​អាន​សេចក្តី​សម្រេច​ស្តី​ពី​ការ​ចាត់​តាំង​គណៈ​កម្មការ​រៀបចំ​ពិធី​ខួប​ទី១៥១ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​៨ ឧសភា ២០១៤ ។ ដោយ​ក្នុង​សេចក្តី​សម្រេច​នេះ​មាន​បង្កើត​គណៈ​កម្មការ​រៀបចំ​ពិធី​ខួប​ទី​១៥១ ទិវាពិភព​លោក​កាក​បាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ៨ឧសភា​ មាន​សម្តេច​ចៅ​ហ្វាវាំង​ គង់​ សំអុល ឧប​នាយក​រដ្ឋ​មន្ត្រី​ ជា​ប្រ​ធាន​គណៈ​កម្មការ និង​បង្កើត​អនុ​គណៈ​កម្មការ​ចំនួន​៤​ទៀត​ គឺ​ទី១-អនុគណៈ​កម្មការ​ក្រុម​ប្រឹក្សា​ឯក​សារ​ពិព័រណ៍​ និង​ផ្សព្វ​ផ្សាយ​ ទី២-អនុ​គណៈ​កម្មការ​រដ្ឋ​បាល​ហិរញ្ញ​កិច្ច​ និង​ផ្គត់​ផ្គង់​ ទី៣-អនុ​គណៈ​កម្មការ​​ពិធី​ការ​បដិ​សណ្ឋា​រកិច្ច​ និង​តុប​តែង​ ទី៤-អនុ​គណៈ​កម្មការ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​សង្គ្រោះ​បឋម​។

សម្តេច​ចៅ​ហ្វា​វាំង​គង់​ សំអុល បាន​គូស​បញ្ជាក់​ថា តាម​សេចក្តី​សម្រេច​នេះ​អ្នក​ដែល​ត្រូវ​ទទួល​ភារកិច្ច​ទាំង​អស់​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​បំពេញ​ការ​ងារ​តាម​តួនាទី​រៀងៗ​ខ្លួន​ចាប់​ពី​ពេល​នេះ​តទៅ ។ សម្តេច​បាន​​ជម្រុញ​ឱ្យ​មាន​ការ​​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​សារ​ព័ត៌​មាន​ ទូរ​ទស្សន៍ ​ជា​ពិសេស​វិទ្យុ​ពី​សកម្ម​ភាព​មនុស្ស​ធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា​ និង​ការ​ឆ្ពោះ​ទៅ​រក​ខួប​ទី​១៥១​ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​៨ ឧសភា ឱ្យ​បាន​ដល់​ស្រទាប់​យុវ​ជន និង​ប្រជាជន​នៅ​តាម​តំបន់​ឆ្ងាយៗ​ឱ្យ​បា​​ន​ស៊ី​ជម្រៅ​ថែម​ទៀត​៕