ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​អូស​រទេះនៅ​ផ្សារ​ដើម​គរ​​​​ម្នាក់​យក​រទេះ​ទៅ​បញ្ចាំគេ ម្ចាស់​ឱ្យ​លុយ​ទៅ​លោះវិញ ឆក់​លុយរត់​ត្រូវ​គេគប់​មួយ​ដុំ​ឥដ្ឋបែក​ក្បាល​ធ្វើពុតសន្លប់

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​អូស​រទេះ​បន្លែ​នៅ​ផ្សារ​ដើម​​គ​រម្នាក់​យក​រទេះ​ទៅ​បញ្ចាំគេ​ ម្ចាស់​រទេះ​ឱ្យ​ប្រាក់​យក​ទៅ​លោះរទេះវិញ​ បែរ​ជា​ឆក់​យក​លុយ​រត់​ត្រូវ​​ម្ចាស់​រទេះស្រែក​ចោរៗ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលដល់​ប្រជា​ពលរដ្ឋ​នៅ​​ក្បែរ​នោះ​​​​​​​​​នាំ​គ្នា​យក​ដុំ​ឥដ្ឋគប់​បែក​ក្បាលធ្វើ​ពុត​ជា​សន្លប់​ ត្រូវ​បាន​គេ​ហៅ​រថ​យន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​ព្យាបាល លុះដឹក​ចេញបាន​ចម្ងាយ​២០០​ម៉ែត្រ​​សុំ​ចុះ​ពី​រថ​យន្ត​​ត្រឡប់ទៅ​ផ្សារ​ដើម​គរវិញ​ធ្វើ​មិន​ដឹង​។

ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ ​នៅ​ក្បែរ​ក្រុម​ហ៊ុន​ហុង​ដា​សាខា​ផ្សារ​ដើម​គរ​ ជិត​ផ្សារ​ដើម​គរ ស្ថិត​ក្នុង​សង្កាត់​ផ្សារដើមគរ ខណ្ឌ​ទួល​គោក​។

ប្រភព​ព័ត៌​មាន​ពី​ស្ត្រី​ជាម្ចាស់​រទេះបាន​ឱ្យ​ដឹង​ថា កម្មករ​អូស​រទេះ​បន្លែ និង​ដឹក​ទំនិញ​គ្រប់​ប្រភេទ​បាន​យក​រទេះ​របស់​គាត់​ដែល​ទើប​ទិញ​ក្នុង​តម្លៃ​២៥០​ដុល្លារ​យក​ទៅ​បញ្ចាំគេ​លុះ​ពេល​គាត់​ដឹង​ថា​យក​ទៅ​បញ្ចាំ​​ ក៏​ហៅ​ទៅ​សួរ​នាំ​ ហើយ​បាន​ហុច​ប្រាក់​ចំនួន​២០​ដុល្លារ​ឱ្យ​យក​ទៅ​លោះ​យក​រទេះ​មក​វិញ​ ស្រាប់​តែ​កម្មករ​រូប​នោះ​បាន​ឆក់​យក​លុយ​ពី​ដៃ​របស់​គាត់​រួច​រត់​វឹងដោយ​មិន​និយាយ​ស្តី​អ្វី​ទាំង​អស់​​ គាត់​ក៏​ស្រែក​ចោរៗផ្អើល​ដល់​អ្នក​នៅ​ជិត​នោះ​នាំ​គ្នា​យក​ដុំ​ឥដ្ឋគប់​បណ្តាល​ឱ្យ​បែក​ក្បាល​ កម្មករ​រូបនោះធ្វើ​ពុត​ជាសន្លប់។

ប្រភព​បន្តថា ពេល​ឃើញ​សន្លប់​បែប​នេះ អ្នក​ចោម​រោម​មើល​នាំ​គ្នា​​​ទូរ​ស័ព្ទ​ហៅ​រថ​យន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​ព្យាបាល​។ ខណៈ​រថ​យន្ត​សង្គ្រោះ​ដឹក​ចេញ​បាន​ប្រមាណ​២០០​ម៉ែត្រ​ក​ម្មករ​រូប​នោះ​បាន​សុំ​ឱ្យ​រថ​យន្ត​ឈប់ ហើយ​ដើរ​ចុះ​ត្រឡប់​ទៅ​ផ្សារ​ដើម​គរ​វិញ​ធ្វើ​មិន​ដឹង​ ចំណែ​ក​ស្ត្រី​ជា​ម្ចាស់​រទេះ​ត្រូវ​នគរ​បាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​នាំ​ទៅ​សាក​សួរ និង​អប់រំ​ឱ្យ​ជួយ​ចេញ​ថ្លៃ​ព្យាបាល​របួស​ជន​រង​គ្រោះ​ផង​ ប៉ុន្តែ​ពេល​ស្ត្រី​ម្ចាស់​រទេះ​ត្រឡប់​​មក​​វិញ ​​ឃើញ​កម្មករ​រូប​នោះកំពុង​នៅ​ផ្សារ​​ធ្វើ​ឱ្យ​គាត់​ហួស​ចិត្ត​និយាយ​លែង​ចេញ៕