ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ចុង​អាយុ​៦៣​ឆ្នាំ​រំលោ.ភ​កូន​ស្រី​អាយុ​១៥ឆ្នាំ​​បាន​សម្រេច​៥ដង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ចំណាស់​អាយុ​៦៣​ឆ្នាំ​ម្នាក់​ត្រូវ​មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្ន​ង​ការ​នគរ​បាល​ខេត្ត​ចាប់ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោ.ភ​កូនចុង​អាយុ​១៥​ឆ្នាំ​បាន​សម្រេច​ចំនួន​៥​ដង​ក្នុង​អំឡុង​ខែមករា ២០១៤ នៅ​លំនៅ​ឋាន​ក្នុង​ស្រុក​កំពង់​លែង​។

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ចំណាស់​អាយុ​៦៣​ឆ្នាំ​ម្នាក់​ត្រូវ​មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្ន​ង​ការ​នគរ​បាល​ខេត្ត​ចាប់ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​កូនចុង​អាយុ​១៥​ឆ្នាំ​បាន​សម្រេច​ចំនួន​៥​ដង​ក្នុង​អំឡុង​ខែមករា ២០១៤ នៅ​លំនៅ​ឋាន​ក្នុង​ស្រុក​កំពង់​លែង​។

នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​រំលោភ​កូន​ចុង​ឈ្មោះ​ភុំ ផៃ អាយុ​៦៣​ឆ្នាំ ចំណែក​កុមារី​រង​គ្រោះ​អាយុ​១៥​ឆ្នាំ​ ។ តាម​សម្តី​កុមារីរង​គ្រោះ​បាន​ឱ្យ​ដឹង​​​ថា ​កាល​ពី​អំឡុង​ខែមករា ខណៈម្តាយ​នាង​មិន​​នៅ​ផ្ទះ ឪពុក​ចុង​នាង​បាន​បើក​មុង​មក​ចាប់​រំលោភ​នាង​រហូត​បាន​សម្រេច​ ដោយ​គំរាម​មិន​ឱ្យ​ស្រែក​ និង​មិន​ឱ្យ​ប្រាប់​អ្នក​ណា​ជាដាច់ខាត បើ​ហ៊ាន​ប្រាប់​គេ​គាត់​នឹង​វាយ​ធ្វើ​បាប​។ លុះ​ក្រោយៗមក​ទៀត​ឪពុក​ចុង​នាង​តែង​តែ​មក​លួច​ចាប់​នាង​រំលោភ​បាន​សម្រេច​ចំនួន​៥ដង​ ដោយ​មិន​អាច​ទ្រាំ​បាន​តទៅ​ទៀត​នាង​បាន​សម្រេច​ចិត្ត​​និយាយ​ប្រាប់​ម្តាយ​ ម្តាយ​នាង​បាន​ទៅ​ប្តឹង​​​នគរ​បាល​ឱ្យ​ចាប់​ខ្លួន​តែម្តង​​​។

នៅ​ចំពោះ​មុខ​មន្ត្រី​នគរ​បាល​ ជន​សង្ស័យ​បាន​សារភា​ព​ថា ខ្លួន​ពិត​ជា​បាន​​ធ្វើ​សកម្ម​ភាព​រំលោភ​កូន​ចុង​ពិត​មែន ប៉ុន្តែ​មិន​បាន​ចាប់​បង្ខំ​ឡើយ​ ។ ទោះ​ជា​បែប​នេះ​ក្តី​មន្ត្រី​នគរ​បាល​និយាយថា ការរួម​រ័ក​ជាមួយ​អនីតិ​ជន​ទោះ​បី​មានការ​ព្រម​ព្រៀងក៏ដោយ ក៏​ត្រូវ​មាន​ទោស​ដែរ ដូច្នេះ​​នគរ​បាល​បាន​​កសាង​សំណុំ​រឿង​បញ្ជូន​ជន​​សង្ស័យ​រូប​នេះ​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​ច្បាប់៕