យុវជន ២នាក់ ស្រវឹងស្រាជោកជាំជិះម៉ូតូដួលខ្លួនឯង រងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ យុវជន ២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលអ្នកទាំងពីរស្រវឹងស្រាជោកជាំ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AG-7330 ធ្វើដំណើរយ៉ាងលឿនតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែរេចង្កូតដួលបោកនឹងថ្នល់តែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៤៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ កុម្ភៈ ២០១៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ចែករំលែកព័តមាននេះ