រថយន្តម៉ែកសឺដែសបើកឆ្លងផ្លូវត្រូវឡិចស៊ីសបុកពេញទំហឹងនៅផ្លូវកែង រងការខូចខាតទាំងសងខាង
រាជធានីភ្នំពេញ ៖ រថយន្ត ២គ្រឿង បានរងការខូចខាតទាំងសងខាង ខណៈដែលរថយន្តម៉ែកសឺដែស ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-2882 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៩ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវម៉ៅសេទុង ជាចំណុចផ្លូវកែង រថយន្តបានបើកឆ្លងផ្លូវមិនទាន់ផុតផង ក៏មានរថយន្តឡិចស៊ីសGS300 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2O-1501 បើកបរដោយបុរសម្នាក់ មកបុកចំពេញទំហឹងតែម្តង ប៉ុន្តែ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។
ចែករំលែកព័តមាននេះ