ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​វីហ្គោ​ដឹកទំ​និញគេ​ចព​ន្ធពី​​វៀតណា​ម បើក​​បុក​យាយ​ចាស់​អាយុ ​៦៥​ឆ្នាំ ​ម្នាក់​ស្លា.ប់ ​និង​ចៅ​ប្រុស​រង​របួស​ធ្ងន់​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ​៖ លោក​យាយ​វ័យ​ ៦៥​ឆ្នាំ ​ម្នា​ក់បា​នស្លា.ប់​បាត់​បង់​ជីវិត​ភ្លាមៗ ​និង​ចៅ​ប្រុស​អាយុ ​៥ឆ្នាំ ​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុកព​ញា​ក្រែក​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ដើរ​កាត់​ផ្លូវ​ថ្នល់​ជាតិលេ​ខ​៧២ ​ត្រូវបា​​នរថយន្ត​វីហ្គោ ​ពណ៌​ស ​១គ្រឿង ​ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ ​2T-​5797 ​បើក​បុក​យ៉ាង​ពេញទំ​ហឹង ​ដែល​ហេតុកា​រណ៍​គ្រោះ​ថ្នាក់​ចរាច​រណ៍​នេះ ​បាន​កើត​ឡើង​នៅវេ​លាម៉ោង ​៤ ​និង ​៣០​នាទី​ រសៀល​ថ្ងៃទី​០៨ ​កុម្ភៈ ​២០១៤ ​ស្ថិតនៅ​ភូមិ​ជី​មាន់​លិច​ ឃុំ​ក្រែក​ ស្រុក​ពញា​ក្រែក។​

ខេត្ត​កំពង់​ចាម ​៖ លោក​យាយ​វ័យ​ ៦៥​ឆ្នាំ ​ម្នា​ក់បា​នស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ ​និង​ចៅ​ប្រុស​អាយុ ​៥ឆ្នាំ ​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុកព​ញា​ក្រែក​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ដើរ​កាត់​ផ្លូវ​ថ្នល់​ជាតិលេ​ខ​៧២ ​ត្រូវបា​​នរថយន្ត​វីហ្គោ ​ពណ៌​ស ​១គ្រឿង ​ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ ​2T-​5797 ​បើក​បុក​យ៉ាង​ពេញទំ​ហឹង ​ដែល​ហេតុកា​រណ៍​គ្រោះ​ថ្នាក់​ចរាច​រណ៍​នេះ ​បាន​កើត​ឡើង​នៅវេ​លាម៉ោង ​៤ ​និង ​៣០​នាទី​ រសៀល​ថ្ងៃទី​០៨ ​កុម្ភៈ ​២០១៤ ​ស្ថិតនៅ​ភូមិ​ជី​មាន់​លិច​ ឃុំ​ក្រែក​ ស្រុក​ពញា​ក្រែក។​

លោក​យាយ​ដែល​ស្លាប់​មាន​ឈ្មោះ ​ហុក ​ស៊ីអេង ​អាយុ​ ៦៥ឆ្នាំ ​និង​ចៅ​ប្រុស​អាយុ ​៥ឆ្នាំ ​រស់​នៅ​ភូមិ​ជី​មាន់​លិច​ ឃុំ​ក្រែក​ របួស​ធ្ង​ន់កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្រ្គោះ​នៅ​ឡើយ។ ​តាម​ប្រភព​ពី​នគរ​បាល​ចរា​ចរណ៍​ស្រុក​ពញា​ក្រែក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​ពេល​មុន​កើត​ហេតុ ​លោក​យាយ ​និង​ចៅ​ប្រុស​ បាន​ដើរ​ឆ្លង​ថ្នល់​ ហើយ​ក៏​មាន​រថ​យន្ត​ម៉ាក​វីហ្គោ ​១​គ្រឿង​ ពណ៌​ស ​បើក​បរ​ក្នុង​ទិស​ដៅ​ពីកើ​ត​មក​លិច​ ក្នុង​ល្បឿន​យ៉ាង​លឿន ​លុះ​មក​ដល់​ត្រង់​ភូមី​ជី​មាន់​លិច ​ចាប់​ហ្វ្រាំងមិ​ន​ទាន់ ​ក៏​ជ្រុល​ទៅបុ​ក​អ្នក​ថ្មើរ​ជើងយ៉ា​ង​ពេញទំ​ហឹង​តែ​ម្តង។

​ចំណែក​រថ​យន្ត​មិន​បាន​ឈប់​ទេ ​គឺ​រឹត​តែ​បន្ថែម​ល្បឿនទៅ​មុខ​រហូតម​ក​ដល់​ត្រង់​ចំណុច​ផ្លូវ​បំបែក​ក្រែក​ អ្នក​បើក​បរ​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​បើក​ទ្វារ​រថ​យន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល ​បន្សល់​ទុក​រថយន្ត​ចោល​ត្រូវ​សមត្ថកិច្ច​ជំនាញ​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋានន​គរ​បាល​ស្រុក​ពញា​ក្រែក​ ដើម្បី​ស្រាវ​ជ្រាវ​បន្ត។​

លោក​វរ​សេនីយ៍​ត្រី​ ប្រាក់​ ប៊ុនណុន អ​ធិ​ការ​នគរ​បាល​ស្រុក​ពញា​ក្រែក ​បាន​ឲ្យ​ដឹង​​ថា ​​រហូត​មក​ដល់​វេលា​ម៉ោង ​៨ ​និង ​៣០​នាទី​ យប់​ថ្ងៃ​ដដែល ​សមត្ថ​កិច្ច​ជំនាញ​ចរា​ចរណ៍​បាន​ស៊ើប​អង្កេត​ដឹង​ថា​ រថ​យន្ត​បង្ក​នោះ ​ដឹក​បាត​ស្បែក​ជើង​មិន​បង់​ពន្ធ​មក​ពីប្រទេស​វៀតណា​ម ​ហើយ​ថែម​ទាំង​ស្គាល់​មុខ​ថៅកែ​រថ​យន្ត​នោះ​ផង​ដែរ​ កំពុង​បំពេញ​បែប​បទ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ចាត់​ការ​តាម​ច្បាប់​៕