ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទួរីសដឹក​អ្នក​ដំណើរ​បុក​ម៉ូតូ​វ៉េវ រួច​រេចង្កូត​បុក​ដើម​ដូង​ស្លា.ប់​០១ របួស​ធ្ងន់​០៤នាក់​​នៅស្រុក​ទឹក​ឈូ​

11 ឆ្នាំ មុន

ខេត្ត​កំពត ៖ មនុស្ស​ម្នាក់​ស្លា.ប់​នៅ​នឹង​កន្លែង​ និង​០៤​នាក់​ទៀត​រងរបួស​ធ្ងន់​បាក់​ដៃ​ជើង ក្នុង​ហេតុការ​ណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​​ឡើង​​​ដោយ​រថយន្ត​ទួរីស​ដឹក​ អ្នក​ដំ​ណើរ​បុក​ម៉ូតូវ៉េវ រួចរេ​ចង្កូត​ទៅបុក​​ដើ​មដូង​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ។

ខេត្ត​កំពត ៖ មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ និង​០៤​នាក់​ទៀត​រងរបួស​ធ្ងន់​បាក់​ដៃ​ជើង ក្នុង​ហេតុការ​ណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​​ឡើង​​​ដោយ​រថយន្ត​ទួរីស​ដឹក​ អ្នក​ដំ​ណើរ​បុក​ម៉ូតូវ៉េវ រួចរេ​ចង្កូត​ទៅបុក​​ដើ​មដូង​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ។

គ្រោះ​ថ្នាក់ ​នេះ​​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩ព្រឹកថ្ងៃទី​០៨ កុម្ភៈ ២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​ជា​តិលេខ​​៣ ស្ថិត​ក្នុង​ភូមិ​​ត្រពាំងល្ពៅ ឃុំព្រែក​ត្នោត​ ស្រុក​ទឹក​ឈូ ។ អ្នក​ស្លាប់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ ម៉ែ ជៀវ ភេទប្រុស​ អាយុ​៣៨ឆ្នាំ ជា​អ្នក​បើក​បរ​ម៉ូតូ​ និង​អ្នក​រួមដំណើរ​ពី​ក្រោយ​​រងរបួសធ្ងន់​។

បើតាមសេចក្តី​រាយការ​ណ៍​ បានឱ្យដឹងថា រថយន្ត​ទួរីស​ដឹក​អ្នក​ដំណើរ​បើក​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​៣ ទិសដៅ​ពី​កើត​ទៅលិច រី​ឯ​​​​ម៉ូតូ​ម៉ាក​វ៉េវ​ ជិះគ្នា​២នាក់បញ្ច្រាសទិស​គ្នា ។ លុះ​មកដល់​ចំណុច​កើត​ហេតុ មិនដឹង​ជាយ៉ាង​ម៉េច​ស្រាប់​តែ​រថយន្ត​បើក​បុក​ម៉ូតូ​ពេញ​ទំហឹង​ រួច​ជ្រុល​ចង្កូត​ទៅ​បុក​ដើម​ដូង​នៅ​ក្បែ​រផ្លូវ បណ្តាល​ឱ្យអ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​ និង​អ្នក​រួម​ដំណើរ​ពី​ក្រោយ​រងរបួស​ធ្ងន់ ចំណែក​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​៣​នាក់​ទៀត​​ក៏រងរបួស​បាក់​ដៃជើងផងដែរ​​​ ។

ក្រោយ​ពី​កើត​ហេតុ អ្នក​រងរបួស​ធ្ងន់ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ៕​