ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​កុង​តឺ​ន័រ​បោល​បុក​គ្នា​​ជាមួយ​រថយន្ត​ដឹក​សំរាម​ក្រុម​ហ៊ុន​ស៊ិនទ្រី​នៅស្រុក​ព្រៃ​នប់​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ ៖ មានហេតុការ​ណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើត​ឡើង​ រវាង​រថយន្ត​ដឹក​កុង​តឺ​ន័រ​បោល​បុក​គ្នា​​ជាមួយ​រថយន្ត​ដឹក​សំរាម​ក្រុម​ហ៊ុន​ស៊ិនទ្រីពេញ​ទំហឹង​ បណ្តាល​ឱ្យរថយន្ត​កុងតឺន័រ​រង​​ការ​ខូច​ខាត​ក្បាលរថយន្ត​​ រីឯ​រថយន្ត​ដឹកសំរាម​ខូច​ខាត​តិច​តួច ខណៈបើក​បរ​បញ្រ្ចាសទិស​គ្នា ។

ខេត្ត​ព្រះ​សី​ហនុ ៖ មានហេតុការ​ណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើត​ឡើង​ រវាង​រថយន្ត​កុង​តឺ​ន័រ​បោល​បុក​គ្នា​​ជាមួយ​រថយន្ត​ដឹក​សំរាម​ក្រុម​ហ៊ុន​ស៊ិនទ្រីពេញ​ទំហឹង​ បណ្តាល​ឱ្យរថយន្ត​កុងតឺន័រ​រង​​ការ​ខូច​ខាត​ក្បាលរថយន្ត​​ រីឯ​រថយន្ត​ដឹកសំរាម​ខូច​ខាត​តិច​តួច ខណៈបើក​បរ​បញ្រ្ចាសទិស​គ្នា ។

ហេតុការ​ណ៍​នេះ កើត​ឡើង​​​កាលពី​វេលាម៉ោង​៥និង​៣០​នាទី​ព្រឹកថ្ងៃទី​០៨ កុម្ភៈ ២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​៤ ស្ថិត​ក្នុង​ភូមិ​​​ស្មាច់​ដែង​ ឃុំរា​ម​ ស្រុកព្រៃនប់ ។

បើតាមសេចក្តីរាយការ​ណ៍​បាន​ឱ្យដឹងថា រថយន្ត​បង្ក​ម៉ាក​​ហ៊ី​ណូ​ ពណ៌​ខៀវ ពាក់ស្លាកលេខ​​ភ្នំ​ពេញ​ 3A-6066 ជា​របស់​ក្រុម​ហ៊ុន N.R បន្ទាប់​ពី​កើត​ហេតុ អ្នក​បើក​បរ​រត់​គេច​ខ្លួនបាត់ ចំណែក​រថយន្ត​ម៉ាក​អេ សៀ ពណ៌ស ជារថយន្ត​ដឹកសំរាម របស់​ក្រុម​ហ៊ុនស៊ិន​ទ្រី អ្នក​បើក​បរ​ឈ្មោះ ចក់​ និត​ ភេទប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​ព្រះ​សីហនុ ។

ទោះ​បី​បែបណា​គ្រោះ​ថ្នាក់​នេះ មិន​បណ្តាល​ឱ្យអ្នកណាម្នាក់​រងរបួស​នោះ​ទេ ៕​