ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដឹក​សង្សារ​មក​ពី​ដើរ​លេង​ត្រលប់​ទៅ​ផ្ទះ​វិញ​ត្រូវចោរ​បា.ញ់​ឲ្យ​របួស​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សម្រេច​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​ដែល​ជន​រងគ្រោះ​ដឹក​សង្សារ​​មក​ពី​ដើរ​លេង​​ ហើយ​​ត្រលប់​​ទៅ​ផ្ទះ​វិញ​​ ក៏​ត្រូវ​ជន​សង្ស័យ​មាន​គ្នា​ ២នាក់​ ជិះ​ម៉ូតូ​​​ ១គ្រឿង​ ប្រដាប់​ដោយ​កាំ​ភ្លើង​បា.ញ់​​ ១​គ្រាប់​ ​ប្លន់​យក​ម៉ូតូ​ CBR ១គ្រឿង​ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ​ តែ​មិន​បាន​សម្រេច​ រួច​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​អស់​ ដែល​ហេតុ​​ការណ៍​នេះ បង្ក​ឲ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​ ២ និង​ ៥០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៨​ កុម្ភៈ​ ២០១៤​ នៅ​តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​ដែល​ជន​រងគ្រោះ​ដឹក​សង្សារ​​មក​ពី​ដើរ​លេង​​ ហើយ​​ត្រលប់​​ទៅ​ផ្ទះ​វិញ​​ ក៏​ត្រូវ​ជន​សង្ស័យ​មាន​គ្នា​ ២នាក់​ ជិះ​ម៉ូតូ​​​ ១គ្រឿង​ ប្រដាប់​ដោយ​កាំ​ភ្លើង​បាញ់​​ ១​គ្រាប់​ ​ប្លន់​យក​ម៉ូតូ​ CBR ១គ្រឿង​ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ​ តែ​មិន​បាន​សម្រេច​ រួច​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​អស់​ ដែល​ហេតុ​​ការណ៍​នេះ បង្ក​ឲ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​ ២ និង​ ៥០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៨​ កុម្ភៈ​ ២០១៤​ នៅ​តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​​ជ័យ​។

ជន​រង​គ្រោះ​មាន​ឈ្មោះ ខា​ សុខ​ឃឹម​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ មុខ​របរ​អ្នក​ម៉ៅ​ការ​សំណង់​ ស្នាក់​នៅ​ការ​ដ្ឋាន​សំណង់​ក្នុង​ភូមិ​ទឹក​​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុ​ខ​​ ត្រូវ​ជន​សង្ស័យ​បាញ់​ចំនួន​ ៣គ្រាប់​ តែ​ត្រូវ​ ១គ្រាប់​ ចំ​​​កំប៉េះ​គូទ​ខាង​ស្តាំ​បៀម​គ្រាប់​​រង​របួស​​ធ្ងន់​​​​ ត្រូវ​រ​ថ​យន្ត​សាមុយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​​ពេទ្យ​​។ ចំណែក​សមត្ថ​កិច្ច​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​តាម​ស្រាវ​ជ្រាវ​រក​ជ​ន​សង្ស័យ​​​​៕