កាមរីដឹកទំនិញច្រើនហួសចំណុះបណ្តាលឲ្យដាច់កង់ឆ្វេងដេកនៅលើចិញ្ចើមផ្លូវជាតិលេខ៥៧A ក្នុងក្រុងប៉ៃលិន
ខេត្តប៉ៃលិន ៖ រថយន្តកាមរីគូទស្វិត ១គ្រឿង ស្វិតពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2B-8963 ដឹកទំនិញយ៉ាងសំពីងសំពោង បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងទិសដៅពីលិចទៅកើត ដឹកលើសចំណុះស្ទើរតែទៅមុខមិនរួច លុះមកដល់ផ្លូវចុះចំណោតបណ្តាលឲ្យដាច់កង់ក្រោយផ្នែកខាងឆ្វេងទៅមុខលែងរួច កាលពីវេលាម៉ោង ៥ និង ៣០នាទី រសៀលថ្ងៃទី០៧ កុម្ភៈ ២០១៤ ស្ថិតនៅចំណុចខាងកើតក្បាលស្ពានថ្មមួយកន្លែងក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ចែករំលែកព័តមាននេះ