បុរសម្នាក់ស្រវឹងស្រាជោកជាំជិះម៉ូតូមកដេកលើចិញ្ចើមផ្លូវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំជិះម៉ូតូសង់កូរ៉េ ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ទ.3321 ភព1 មកឈប់ម៉ូតូនៅចំណុចមុខផ្ទះលេខ៦៨ តាមបណ្តោយផ្លូវលេខ៥៩៨ រួចក៏ដេកលើចិញ្ចើមផ្លូវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០នាទី យប់ថ្ងៃទី០៧ កុម្ភៈ ២០១៤ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចែករំលែកព័តមាននេះ