ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​២៧​នាក់​ត្រូវ​គណៈ​កម្មការ​ពិនិត្យ និង​វាយ​តម្លៃ​កម្រិត​កែ​ប្រែ​ទណ្ឌិត​ស្នើសុំ​ព្រះ​មហា​ក្សត្រ​បន្ធូរ​បន្ថយ​ទោស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ នៅ​សាលា​ដំបូង​ខេត្ត​​នា​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៤ គណៈ​កម្មការ​ពិនិត្យ និង​វាយ​តម្លៃ​កម្រិត​កែ​ប្រែ​ទណ្ឌិត បាន​ធ្វើ​ការ​ប្រជុំ​ពិនិត្យ​ និង​វាយ​តម្លៃ​កម្រិត​កែ​ប្រែ​ដើម្បី​លើក​សំណើ​ថ្វាយ​ព្រះ​មហា​ក្សត្រ​សុំ​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន​២៧​នាក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​ប្រពៃ​ណី​ជាតិ​ខាង​មុខ​នេះ។

លោក​ពេញ វិបុល​ ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង​បាន​ឱ្យ​ដឹង​ថា ជា​ទូ​ទៅ​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​តែង​តែ​បន្ធូរ​បន្ថយ​ និង​លើក​លែង​ទោស​ដល់​អ្នក​ទោស​ក្នុង​ពន្ធ​នា​គារ​គ្រប់​ខេត្ត​-ក្រុង​នៅ​ទូទាំង​ប្រទេស​ជា​រៀង​រាល់​ឆ្នាំ​។

​សមា​ស​ភាព​នៅ​ក្នុង​គណៈ​កម្មការ​ប្រជុំ​វាយ​តម្លៃ​នេះ​រួម​មាន​លោក​នាយក​ទី​ចាត់​ការ​អន្តរ​វិស័យ​សាលា​ខេត្ត​ លោក​ប្រធាន​ពន្ធ​នា​គារ​ខេត្ត​ជា​អនុ​ប្រធាន និង​សមា​ជិក​ជា​ច្រើន​រូប​ទៀត​។

លោកពេញ វិបុល ​បាន​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ​ការ​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​នៅ​ក្នុង​ពន្ធ​នាគារ​ខេត្ត​-ក្រុង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​១​ឆ្នាំ​៣ដង​ គឺ​បុ​ណ្យ​ចូល​ឆ្នាំ​ខ្មែរ​ បុណ្យ​ពិសាខ​បូជា​ និង​បុណ្យ​អុំទូក​។

ទណ្ឌិត​ដែលត្រូវ​​បាន​សម្រេច​ជ្រើស​រើស​ចំនួន​២៧​នាក់​នោះមាន​ស្រី​២នាក់ ប្រុស​២៥នាក់​ជា​អ្នក​ដែល​មាន​ស្នា​ដៃ​ក្នុង​ការគោរព​វិន័យ​ និង​កែ​ប្រែ​ខ្លួន​បាន​ល្អ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​៕