ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានពិនិត្យទីតាំងជាក់ស្តែងស្ថានភាពព្រំដែនភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសនារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ថា ៖ ព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យទីតាំងជាក់ស្តែងអំពីស្ថានភាពព្រំដែន នៅចំណុចច១ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

គួរបញ្ជាក់ផងដែរថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) ខាងលើនេះ គឺបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅ ៕








ចែករំលែកព័តមាននេះ