ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo បើកភ្លើង​ខៀវ​ឱ្យ​ក្លិប​នាំយក​ខ្សែប្រយុទ្ធ Man Utd ១​រូប​មក​អម​ជើង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ប្រាប់​ក្លិប​របស់​ខ្លួន​ឱ្យ​ទិញ​យក​កីឡាករ​ខ្សែប្រយុទ្ធរបស់​ក្លិប​បិសាច​ក្រហម Romelu Lukaku…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ប្រាប់​ក្លិប​របស់​ខ្លួន​ឱ្យ​ទិញ​យក​កីឡាករ​ខ្សែប្រយុទ្ធរបស់​ក្លិប​បិសាច​ក្រហម Romelu Lukaku ណៈ​ដែល​កីឡាករ​រូប​នេះ​កំពុង​តែ​ចង់​ចាក​ចេញពី​ក្លិប​។

កីឡាករ​ជើង​ខ្លាំង​ព័រ​ទុ​យ​ហ្កា​ល់ អាយុ​៣៤​ឆ្នាំ បាន​ពិភាក្សា​ជាមួយនឹង​ថ្នាក់ដឹកនាំ​របស់​ក្លិប​ស្តី​ពី​ការ​យក Lukaku មក​កាន់​ក្លិប​។ ពេល​នេះ Ronaldo ឱ្យ​ភ្លើង​ខៀវ​ហើយ​។ គេ​បាន​ចុះ​ផ្សាយ​ការ​ពី​ថ្ងៃ​អង្គា​រ ថា Juventus នឹង​ផ្តល់ Paulo Dybala និង Mario Mandzukic បូក​នឹង​លុយ ១០​លាន​ផោន ដើម្បី​យក Lukaku ម្នាក់មក​លេង​នៅ​ក្លិប​របស់​ខ្លួន​ ។

ប្រភព​ព័ត៌មាន SunSport បាន​បង្ហើប​ថា លោក Ole Gunnar Solskjaer គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម ចង់ឱ្យ​ការ​លក់​របស់ Lukaku ចេញ​ឆាប់​ៗ ព្រោះ​ចង់​សល់​ពេល​គ្រប់គ្រាន់​ដើម្បី​រក​អ្នក​មក​ជំនួស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខណៈ​ពេល​នេះ កីឡាករ​នៅ​ក្លិប​បិសាច​ក្រហម Manchester United កំពុង​តែ​ទទួល​រង​នូវ​ការ​ទម្លាក់​ប្រាក់ខែ​ដល់​ទៅ​២៥% ពេល​ដែល​ពួក​គេ​មិន​អាច​ជួយ​ក្រុម​ឱ្យ​ជាប់​នៅ Champions League ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ