ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​០៦​នាក់​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ កម្លាំង​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិ​ការ​ដ្ឋា​ន​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ ស​ហ​ការ​ជា​មួយ​នគរ​បាល​ប៉ុ​​ស្តិ៍​​រដ្ឋ​បាល​ស្រះ​ចក​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​​​ដូរ​និ​ង​ប្រើ​ប្រាស់​គ្រឿង​ញៀន​០៦​​នាក់​​​ជា​​​បន្ត​បន្ទាប់​ នៅ​ចំណុច​​មុខ​ផ្ទះ​លេខ​៥៤ ​ផ្លូវ​​​​លេខ​៧០​ ​ស្ថិត​ក្នុង​​ភូមិ​​ទី​​១​ ​​សង្កាត់​ស្រះ​ចក ​​និង​នៅ​ក្នុង​ភូមិ​ទី១​០ ផ្លូវ​លេខ​៥១ ​សង្កាត់​​ផ្សារ​ថ្មី​ទី៣​ ខណ្ឌ​ដូន​​ពេញ​ កាល​ពីវេ​លា​ម៉ោ​​ង៤​និង​៣០​នាទី​រសៀល​​ថ្ងៃទី០៦ ម​ក​រា ​២០​១៤​ ។​

យោង​តាម​របាយ​ការណ៍​នគរ​បាល​ខណ្ឌ​ដូន​ពេញ​បាន​ឲ្យដឹ​ងថា​ ជន​សង្ស័យ​ដែល​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពី​​​បទ​ជួ​​ញ​ដូរ​​​ និ​ង​ប្រើ​ប្រាស់​​​ដោយ​​​ខុស​​ច្បា​​ប់នូវ​​សារ​ធាតុ​ញៀន​​​​មាន ​ទី​​១-​​ឈ្មោះ​ទៀង​ ប៉ូ​​លីន​ ភេទ​ប្រុស​ ​អាយុ​៤៩​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​២៦៨​អឺ០​ហ្សិត​ ​ផ្លូវ​លេ​ខ៥​១​ ភូមិ​១០​ សង្កាត់​​ផ្សា​រថ្មី​ទី៣​ ​ខ​ណ្ឌដូ​ន​ពេញ​ (​​សង្ស័យ​ជួញ​ដូរ​​និង​ផ្តល់​ទីតាំ​ងឲ្យ​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវសា​រធាតុញៀ​ន) ,ទី​​២-ឈ្មោះ​​រ័ត្ន សុវណ្ណារ៉ា​​ ភេទ​​ប្រុស​ អាយុ​២០​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ក្នុង​ភូមិ​១០​ ​សង្កា​ត់ផ្សារ​ថ្មី​ទី​៣​ ​ខណ្ឌ​ដូន​ពេញ​ ,ទី៣-ឈ្មោះ​​​​ សាន​ សុ​នី​ ​ភេទ​ប្រុស​​ អា​យុ​២០​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​លេខ​អ៊ែ​រ៨​ ផ្លូវ​លេខ​២៦​៤​ ​សង្កាត់​ចតុ​មុខ​ ​ខណ្ឌ​​​ដូន​​ពេញ ,ទី​​៤-ឈ្មោះ​​​​​​ឃឹម​ ​យ៉ា​​​ម៉ង់ ​ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​លេខ៥​៨អឺ​០​ ផ្លូវ​លេខ​២០​០​ ​សង្កា​ត់បឹ​ងរាំ​ង ​​ខណ្ឌ​ដូន​ពេញ​ ​,ទី​​៥-ឈ្មោះ​​​​ពូន​ រ៉ា​​វី​ ​ភេ​ទប្រុស​ ​ស្នាក់​នៅ​ផ្ទះ​លេខ​៦៨​អឺ​០​ ផ្លូវ​លេខ​២៤​២​ ​សង្កាត់​វា​លវ​ង់ ខណ្ឌ៧​មក​រា និងទី​៦​​-​​ឈ្មោះ ប៉ាវ​ គន្ធ​សុ​ធា​ ​ភេទ​ប្រុស​ ​អាយុ​៣០​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​លេខ​១៦​អឺ០ ​ផ្លូវ​​លេខ​៥១​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ​ខណ្ឌ​ដូន​ពេញ​ ទាំង​០៥​នាក់​​​សង្ស័យ​​ប្រើ​ប្រាស់​​ដោយ​ខុស​ច្បាប់​នូវ​​សារ​ធា​តុ​​ញៀន​ ។

ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​បង្រ្កាប​ជន​សង្ស័យ​ខាង​លើ​នេះ​ សមត្ថ​កិច្ច​ដ​ក​ហូ​ត​បាន​ គ្រឿង​ញៀន​ក្រាម​ពណ៌​ស​ថ្លា​ ប្រភេទ​មេ​តំ​ហ្វេ​តាមី​ន​ចំនួ​ន​០៣​កញ្ចប់​តូច​ ,​ជញ្ជីង​សម្រាប់​​ថ្លឹង​គ្រឿង​​​ញៀន​ចំនួន​០២​ ,​ថង់​ប្លា​ស្ទិក​សម្រាប់​​ច្រក​គ្រឿង​ញៀន​មួយ​ចំនួន​ និង​ឧបករណ៍​​ប្រើ​ប្រាស់​គ្រឿង​ញៀន​​មួយ​ចំនួន​ទៀត​។​

បច្ចុ​ប្ប​ន្នជ​ន​សង្ស័យ​ទាំង​០៦​នាក់​ត្រូវ​បាន​ឃាត់​ខ្លួនប​ណ្តោះ​អាសន្ន​នៅអ​ធិការ​ដ្ឋានន​គរបាល​ខណ្ឌ​ដូន​ពេញ​​​ ដើម្បី​ក​​សាង​​​​សំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​​ធានី​ភ្នំ​ពេញ​ ៕