ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិសាច​ក្រហម​កំពុង​សម្រេច​ទិញ​យក​មាន់​ថ្មី​ពី​ក្លិប Monaco ដែល​អាយុ​ទើប​១៦​ឆ្នាំ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​តែ​សម្រេចការ​ចុះ​កុងត្រា​ជា​លើក​ទី​បី​នៅ​មុន​ពេល​ចូល​រដូវ​កាល​ថ្មី ដោយ​យល់ព្រម​នឹង​ការ​ទារ​ថ្លៃ​៩​លាន​ផោន សម្រាប់​កីឡាករ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​តែ​សម្រេចការ​ចុះ​កុងត្រា​ជា​លើក​ទី​បី​នៅ​មុន​ពេល​ចូល​រដូវ​កាល​ថ្មី ដោយ​យល់ព្រម​នឹង​ការ​ទារ​ថ្លៃ​៩​លាន​ផោន សម្រាប់​កីឡាករ Hannibal Mejbri មក​ពី​ក្លិប Monaco​។ នេះ​បើ​តាម​ការ​រាយការណ៍​នៅ​បារាំង​។

ខ្សែបម្រើ​ដែល​មាន​អាយុ​ទើបតែ​១៦​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គ្រួសារ​ជម្រុញ​ឱ្យ​ចាក​ចេញពី​ក្លិប Monaco ហើយ​រក​ទៅ​ជ្រក​នៅ​ក្លិប​ផ្សេង​ទៀត​។ នៅ​ពេល​នេះ គោលបំណង​របស់​គេ​នឹង​ជិត​ក្លាយទៅជា​ការ​ពិត ដោយសារ​តែ United បាន​យល់ព្រម​នឹង Monaco កាលពី​ថ្ងៃ​ពុធ​។ នេះ​បើ​យោង​តាម​ព័ត៌មាន RMC Sport​។

ក្លិប Monaco ត្រូវ​ទារ​ថ្លៃ​ពី Man Utd ដោយសារ​តែ​កីឡាករ​រូប​នេះ​មិន​ទាន់​ផុត​កុងត្រា ព្រោះ​កុងត្រា​របស់​គេ​មាន​ប្រសិទ្ធភាព​ដល់​ទៅ​ឆ្នាំ​២០២១​។ ក្លិប​បិសាច​ក្រហម និង ក្លិប​កាំភ្លើង​ធំ ត្រូវ​បាន​គេ​ដឹង​ថា សុទ្ធតែ​ធ្លាប់​ចង់បាន​កីឡាករ​រូប​នេះ តាំងពី​នៅ​អាយុ​១៤​ឆ្នាំ​។ ពោល​គឺ​តាំងពី​មុន Monaco ទិញ​យក​ទៅ​លេង​ម្ល៉េះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាំងពី​ចប់​រដូវ​កាល​មុន​មក​ថ្មី​ៗ​នេះ ក្លិប​បិសាច​ក្រហម​បាន​ទិញ​យក​កីឡាករ​ពីរ​នាក់​រួច​មក​ហើយ ដែល​មាន​កីឡាករ Dan James និង Aaron Wan-Bissaka​។ នេះ​ក៏​ដោយសារ​តែ​លោក Ole Gunnar Solskjaer ដែល​ជា​គ្រូបង្វឹក Man Utd ចង់ឱ្យ​ក្លិប​របស់​លោក សម្បូរ​ទៅ​ដោយ​កីឡាករ​ក្មេង​ហើយ​ខ្លាំង​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ