ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Raphael Varane ថាបើ Real យក​បាន​កីឡាករ Man Utd រូប​នេះ​ដឹង​តែ​ក្រឡុក​ផ្អៀង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា Raphael Varane កីឡាករ Real Madrid បាន​ទទួលស្គាល់​ថា…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា Raphael Varane កីឡាករ Real Madrid បាន​ទទួលស្គាល់​ថា វា​ពិតជា​អស្ចារ្យ​ណាស់​ប្រសិនបើ​ក្លិប​អធិរាជ​ស Real Madrid អាច​យក Paul Pogba មក​លេង​នៅ​រដូវ​កាល​ក្រោយ​នេះ​បាន ។

Real កំពុង​តែ​គិតគូរ​ជះ​លុយ​១៥០​លាន​ផោន​ទៅ​លើ​កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​បិសាច​ក្រហម Manchester United សម្រាប់​យក​មក​ពង្រឹង​ក្លិប​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​នៅ​រដូវ​កាល​ប្រកួត La Liga ខាង​មុខ​នេះ ។

ខ្សែការពារ Varane ដែល​ជា​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង​ជាមួយនឹង Paul Pogba បាន​និយាយ​ថា Real នឹង​កាន់តែ​ប្រសើរ​ប្រសិនបើ​មាន Paul នៅ​ក្នុង​ក្លិប​របស់​ខ្លួន ។ គេ​បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា យើង​មាន​ក្រុម​ល្អ ។ Pogba គឺជា​កីឡាករ​ល្អ ហើយ​ខ្ញុំ​ក៏​ស្គាល់​គេ​ច្បាស់​ទៀត ។ ប្រសិនបើ​គេ​មក​មែន យើង​នឹង​បានឃើញ​ទាំងអស់​គ្នា​។ ខ្ញុំ​មានការ​ជឿជាក់​លើ​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​»​។

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ