ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​នេ​ប៉ាល់​ម្នាក់​ស្លា.ប់​ព្រោះ​​ភ្នាល់​ផឹក​ស្រា​1​ដប​​រយៈ​ពេល​5​នាទី​​

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថា លោក​សាន់​ជេហ្វ​ ខាត់​ខា ប៉ូលិស​របស់​នេ​បា៉ល់​ ឱ្យ​ដឹង​ថា លោក​បា៉ន់​ចា​រា៉ម​ប៊ិច វ៉ូ​កា​រា៉ម​ អាយុ​៤៧​ឆ្នាំ​ ម្ចាស់​ហាង​លក់​មាស​ក្នុង​ទី​ក្រុង​ហ្គោ​ប៉េ​តា ស្ថិត​នៅ​ភាគ​ខាង​កើត​ឆ្ងាយ​ពី​ក្រុង​កដ្ឋ​មណ្ឌូ​ប្រហែល​៣០០​គី​ឡូ​ម៉ែត្រ​ បាន​ភ្នាល់​ជាមួយ​មិត្ត​ភក្តិ​ថា នឹង​ផឹក​ស្រា​វី​ស្គី ស្លាក​យី​ហោ​ «រ៉ូ​យ៉ាល់​ស្តាក​» ឱ្យ​អស់​ ប្រសិន​បើ​យល់​ព្រម​ចំណាយ​ថ្លៃ​ស្រា​ ។ ហេតុ​ការណ៍​នោះ​

សារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថា លោក​សាន់​ជេហ្វ​ ខាត់​ខា ប៉ូលិស​របស់​នេ​បា៉ល់​ ឱ្យ​ដឹង​ថា លោក​បា៉ន់​ចា​រា៉ម​ប៊ិច វ៉ូ​កា​រា៉ម​ អាយុ​៤៧​ឆ្នាំ​ ម្ចាស់​ហាង​លក់​មាស​ក្នុង​ទី​ក្រុង​ហ្គោ​ប៉េ​តា ស្ថិត​នៅ​ភាគ​ខាង​កើត​ឆ្ងាយ​ពី​ក្រុង​កដ្ឋ​មណ្ឌូ​ប្រហែល​៣០០​គី​ឡូ​ម៉ែត្រ​ បាន​ភ្នាល់​ជាមួយ​មិត្ត​ភក្តិ​ថា នឹង​ផឹក​ស្រា​វី​ស្គី ស្លាក​យី​ហោ​ «រ៉ូ​យ៉ាល់​ស្តាក​» ឱ្យ​អស់​ ប្រសិន​បើ​យល់​ព្រម​ចំណាយ​ថ្លៃ​ស្រា​ ។ ហេតុ​ការណ៍​នោះ​កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​១៦​ មករា ២០១៤ ។

ក្រោយ​ពី​ផឹក​ស្រា​អស់​មួយ​ដប ចាត់​ទុក​ថា​ឈ្នះ​ការ​ភ្នាល់​ សាន់​ជេហ្វ ខាត់​ខា ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ប៉ុន្តែ​ដល់​ម៉ោង​៨​យប់​ចាប់​ផ្តើម​ក្អួត​ និង​ដេក​មិន​លក់​ ហើយ​ត្រូវ​ញាតិ​មិត្ត​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ។ មន្ទីរ​ពេទ្យ​នៅ​ក្បែរ​ផ្ទះ​របស់​លោក​សាន់​ ជេហ្វ ខាត់​ខា មិន​អាច​ព្យាបាល​បាន​ ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ទី​ក្រុង​សីុ​លី​គូ​រី​ ស្ថិត​ក្នុង​រដ្ឋ​វ៉េស​ប៊ែង​ហ្គល​ ប្រទេស​ឥណ្ឌា ។ លោក​វេជ្ជ​បណ្ឌិត​ប៊ី​ទី​ ខូយ​រា៉​ឡា ក្នុង​ទី​ក្រុង​សីុ​លី​គូ​រី​ និយាយ​ថា នៅ​ពេល​នាំ​ដល់​មន្ទីរ​ពេទ្យ​ គឺ​សាន់​ជេហ្វ​ ខាត់​ខា ស្ថិ​ត​ក្នុង​សភាព​បាត់​ស្មារតី​ ដោយ​ពិនិត្យ​ឃើញ​ថា គេ​ផឹក​ស្រា​ដែល​មាន​កម្រិត​កំដៅ​ដល់​ទៅ​៤២% អស់​មួយ​ដប់​តែ​ក្នុង​រយៈ​ពេល​៥​នាទី​ និង​មិន​ហូប​អាហារ​សោះ​ ។ ស្រា​នោះ​បាន​បំផ្លាញ​អវ​យវៈ​ក្នុង​ខ្លួន​ ធ្វើ​ឱ្យ​កើត​អាការ​​បែក​គ្រាប់​ឈាម​ និង​ស្លាប់​តែ​ម្តង ។បច្ចុ​ប្បន្ន​ប៉ូលិស​កំពុង​សើុប​អង្កេត​ថា តើ​ស្រា​វីស្គី​ដែល​មាន​តម្លៃ៧​ដុល្លារ​ ក្នុង​មួយ​ដប​នោះ​មាន​លាយ​ឡំ​ជាតិ​ពុល​អ្វី​ខ្លះ​?