ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពន្ធ​ប្រចាំ​ខែ​មករា ២០១៤ មានការ​កើន​ឡើង​ស្មើ​នឹង​១៤.៦%

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នៅសាលប្រជុំ​អគ្គនាយក​​​ដ្ឋាន​ពន្ធដារ​​ កាលពី​ព្រឹកថ្ងៃទី​០៧ កុម្ភៈ ២០១៤ មាន​បើក​កិច្ច​ប្រជុំ​សរុបលទ្ធផល​​ចំណូល​ពន្ធ​​ ប្រចាំខែមករា ២០១៤ ក្រោម​អធិប​តី​​​ភាព​លោក​ជូ វិជិត្ត​ រដ្ឋ​លេ​ខាធិការ​ក្រសួង​សេដ្ឋកិច្ច​​ និង​ហិរ​ញ្ញ​វត្ថុ​ ។

រាជធានី​ភ្នំ​ពេញ ៖ នៅសាលប្រជុំ​អគ្គនាយក​​​ដ្ឋាន​ពន្ធដារ​​ កាលពី​ព្រឹកថ្ងៃទី​០៧ កុម្ភៈ ២០១៤ មាន​បើក​កិច្ច​ប្រជុំ​សរុបលទ្ធផល​​ចំណូល​ពន្ធ​​ ប្រចាំខែមករា ២០១៤ ក្រោម​អធិប​តី​​​ភាព​លោក​ជូ វិជិត្ត​ រដ្ឋ​លេ​ខាធិការ​ក្រសួង​សេដ្ឋកិច្ច​​ និង​ហិរ​ញ្ញ​វត្ថុ​ ។

តាមប្រសាសន៍​លោក គង់ វិបុល​ ប្រតិភូ​​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​​ជា​អគ្គ​នាយក​នៃអគ្គ​នាយក​ដ្ឋាន​​​​​ពន្ធ​ដា​រ​ បាន​ឱ្យដឹងថា ក្នុង​ខែ​មករា​ ឆ្នាំ​២០១៤​ អគ្គ​នា​យក​ដ្ឋាន​ពន្ធ​ដារ​បាន​ប្រមូល​ពន្ធ​និង​បង់​ប្រាក់​ពន្ធ​ចូល​ថវិកា​ជាតិ​បាន​ចំនួន​២៦៥,៦៩៧​លាន​រៀល​ បើ​ប្រៀប​ធៀប​ទៅ​​នឹង​​​ខែមករា​ដូច​គ្នា​ ក្នុង​​ឆ្នាំ​២០១​៣​ មាន​ការ​កើន​ឡើង​ស្មើ​នឹង​១៤.​៦%​។

យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​កិច្ច​ប្រជុំ​ស្តី​ពី​សរុប​លទ្ធ​ផល​ចំណូល​ពន្ធ​ប្រចាំ​ខែ​មករា ​​​២០១៤​​បាន​​ឲ្យ​ដឹង​ថា​ ​ក្នុ​ង​​ខែ​មករា​ ឆ្នាំ​២០១៤​​ ​អគ្គនា​​យក​ដ្ឋាន​ពន្ធ​ដារបា​នប្រមូល​និង​​ប​ង់​ប្រាក់​​ពន្ធ​ចូ​ល​ថវិកា​ជា​​តិ​បា​ន​​ចំនួន​​២​​​៦៥​,៦៩​៧​លា​​ន​រៀល​​ (គិតជា​ដុល្លារ​ប្រមាណ​៦៦.៤​​លាន​​​​​​​​ដុល្លារ​) ​បើ​ប្រៀ​បធៀប​ទៅ​នឹង​ខែមក​រាដូច​គ្នា​ក្នុង​ឆ្នាំ២០​១៣ ​មាន​កា​រ​កើន​ឡើ​ងស្មើ​នឹង​១៤.៦​%​ ក្នុង​នោះ​ថវិកា​រដ្ឋ​សំរេច​បាន​ចំនួន​ស្មើ​នឹង​៦.៧%​ និងថ​វិការដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​សំរេច​បាន​ចំនួន​ស្មើ​នឹង​៤.៦​% ។​ ​​​តាម​​​​ការ​​វិភា​គ​ប្រភេ​ទ​ព​ន្ធ​​ឃើញ​​​ថា​ ​​ចំណូល​​ក្នុង​​ឆ្នាំ​២០​១៤​ មាន​ការ​កើន​ឡើង​គ្រប់​ប្រភេទ​ពន្ធ​ ក្នុង​នោះ​ប្រភេទ​ពន្ធ​​សំ​ខាន់ៗ​​ដែល​មាន​ការ​កើន​ឡើង​​​ដូចជា​​ ​​ពន្ធ​លើ​ប្រាក់​បៀវ​​ត្សរ៍​​​​​​មាន​ការ​កើន​ឡើង​ប្រ​មា​ណ២​៤.​៨%​ ,​ពន្ធ​​លើ​ប្រាក់ចំ​ណេញ​មាន​ការ​កើន​ឡើង​ប្រមា​ណ​៣១​.១%​​ អាករ​​លើ​​តម្លៃ​​បន្ថែម​​មាន​​​ការ​​​​​កើន​ឡើង​ប្រមា​ណ១១%​ ។ ​​ការ​ពិនិត្យតា​មវិស័​យ​ឃើញ​ថា​ ​ចំណូ​ល​ក្នុង​ឆ្នាំ​២០១៤​ មាន​កា​រកើន​ឡើង​ស្ទើរ​គ្រប់​សក​ម្មភា​ព​ ក្នុង​នោះ​​ ​ផ្នែក​សេវា​ហិរ​ញ្ញ​វត្ថុ​កើន​ឡើង​ប្រមាណ​​​​​២៧.​៨%​ ,​​​ផ្នែក​​នីហរ័​ណ​​អាហារ័​ណ​​​កើន​ឡើង​ប្រមាណ​៤២.៥​% ​​,ស្ថា​បត្យ​កម្ម​និង​សំណង់​កើន​ឡើង​ប្រមា​ណ៣១.​៣% ​,​​ផ្នែក​នី​ហរ័ណ​អាហ​រ័ណ​កើន​ឡើង​ប្រមាណ​២.៨% ​,ផ្នែក​ផលិ​តសម្លៀក​បំពា​ក់កើ​នឡើ​ងប្រមា​ណ​​៣៥%​ ​,ផ្នែក​ថ្នាំ​ជក់​កើន​ឡើង​ប្រមាណ​២០៨.៣​% ,ផ្នែក​អា​​កាស​យាន​ដ្ឋាន​និងកំ​ពង់ផែ​​កើន​ឡើង​ប្រមា​ណ​១៣៨​.៨% ​,ផ្នែក​សណ្ឋា​គារ​និង​ផ្ទះ​សំណា​ក់កើន​ឡើង​ប្រ​មាណ​២៥​.៣​% និ​ងផ្នែកដឹក​ជញ្ជូន​​​និងទេស​ចរណ៍​២១.​៨%​។

លោក​អគ្គ​នាយក​នៃអគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​ណែ​នាំ​បន្ថែម​ទៀតដ​ល់​​​អស់​លោក​ជា​ប្រធាន​អង្គភា​ព​ពន្ធ​ដារ​គ្រប់​លំដាប់​ថ្នាក់ និង​មន្ត្រី​ពន្ធ​ដារ​ទាំង​អស់​ខិត​ខំ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​វិន័យ​ការ​ងារ ​និង​ក្រម​សីលធ​ម៌​វិជ្ជា​ជីវៈ​​​មន្ត្រី​ពន្ធ​ដារ​ឲ្យ​បាន​ល្អ​ប្រសើរ​​តាម​រយៈ​ការ​ផ្តល់​សេវា​និង​ក្រម​សីល​ធម៌វិជ្ជា​ជីវៈ​មន្ត្រី​ពន្ធ​ដារ​ឲ្យ​បាន​ល្អ​ប្រសើរ​ តាម​រយៈ​ការ​ផ្តល់​សេវា​អ្នក​ជាប់​ពន្ធ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​ភាព​ទន់​ភ្លន់​ ធ្វើ​យ៉ា​​ង​ណា​​​​ឲ្យ​អ្នក​ជាប់​​ពន្ធ​រីក​រា​យ​ក្នុង​កិច្ច​សហកា​របង់​ពន្ធ​ជូន​រដ្ឋ​ និង​កិច្ចព​ង្រឹងរ​ដ្ឋ​បាល​សារ​ពើពន្ធ​​​ដើម្បី​កា​រ​ប្រមូ​លពន្ធឲ្យ​បាន​កាន់តែទ​ទួលបា​នប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត​​ ដើម្បី​ឈាន​​ទៅ​សំ​រេច​បាន​តាម​ផែនកា​រក្នុង​ច្បា​ប់ហិរញ្ញ​វត្ថុ​សម្រាប់​​​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៤ ៕​