ពលករចំណាកស្រុកប្រុស ស្រី១១នាក់បម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅទឹកដីថៃដោយខុសច្បាប់ត្រូវប៉ូលិសឃាត់ខ្លួនយកមកអប់រំ
ក្រុងប៉ោយប៉ែត ៖ ពលករចំណាកស្រុកប្រុស ស្រីចំនួន១១នាក់បម្រុងលួចឆ្លងដែនតាមច្រករបៀងទៅរកការងារធ្វើនៅក្នុងទឹកដីថៃដោយខុសច្បាប់ត្រូវប៉ូលិសវរការពារព្រំដែនគោកលេខ៩១១នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនយកមកអប់រំ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៧ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ចែករំលែកព័តមាននេះ