ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់​តែ​រឿង​លួច​ដំឡូងមី​ ស្ត្រីជន​ជាតិ​ទំពួន​​ម្នាក់ត្រូវ​ជន​ដៃ​ដល់​វាយ​សម្លា.ប់ រួច​អូស​សពកប់​​ក្នុង​អូរ​​

11 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ ស្ត្រី​ជន​ជាតិ​ទំពួន​ម្នាក់​ ត្រូវ​ជន​ដៃដល់​វាយ​សម្លា.ប់ រួច​អូស​សពកប់​​ក្នុង​អូរ​​ និង​បង្កឱ្យមាន​ការ​ភ្ញាក់​ផ្អើល កាលពី​ចន្លោះម៉ោង​១០​ទៅ​១១​ព្រឹកថ្ងៃទី​០៦ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិ​លុង​ឃុង ឃុំ​លុង​ឃុង ស្រុក​បរ​កែវ ។

ខេត្ត​រតនគិរី ៖ ស្ត្រី​ជន​ជាតិ​ទំពួន​ម្នាក់​ ត្រូវ​ជន​ដៃដល់​វាយ​សម្លាប់ រួច​អូស​សពកប់​​ក្នុង​អូរ​​ និង​បង្កឱ្យមាន​ការ​ភ្ញាក់​ផ្អើល កាលពី​ចន្លោះម៉ោង​១០​ទៅ​១១​ព្រឹកថ្ងៃទី​០៦ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិ​លុង​ឃុង ឃុំ​លុង​ឃុង ស្រុក​បរ​កែវ ។

បើតាមសេចក្តី​រាយការ​ណ៍​បាន​ឱ្យដឹង​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ ទីង ទាន់ អាយុ​៤៣​ឆ្នាំ មាន​ប្តី​ឈ្មោះ រម៉ាំ ណាម អាយុ​៤០​ឆ្នាំ ទាំង​២​នាក់​ជាជន​ជាតិ​ទំពួន មានទីលំនៅ​ភូមិ​កើត​ហេតុ ។ បើតាម​អ្នក​ភូមិបង្ហើ​ប​​​ឱ្យដឹង​​ថា ដោយ​សារ​ជន​ដៃដល់​ខឹង​ស្ត្រី​រង​គ្រោះ​លួ​​ច​ដំឡូង​របស់​គេ ទើប​វាយ​សម្លាប់យ៉ាង​សាហាវបែបនេះ​ ហើយ​ភ្លាម​ៗ​ជន​ដៃ​ដល់​រត់​គេច​ខ្លួន​បាត់​ស្រមោល ៕​