ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ខ្សាច់​ ១គ្រឿង​ បើក​បុក​​ម៉ូតូ​របស់​នគរ​បាល​ការ​ពារ​ព្រំ​ដែន​ជើង​គោក​​ម្នាក់​ រង​របួស​បែក​​ក្បាល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​នគរ​បាល​ការ​ពារ​ព្រំ​ដែន​ជើង​គោក​​ម្នាក់​ បាន​រង​របួស​បែក​​ក្បាល​ ខណៈ​ដែល​រថ​យន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​​ ពណ៌​ស​ ១គ្រឿង​ មិ​នចាំ​ស្លាក​លេខ​ ដឹក​ខ្សាច់​​ពេញ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ ក្នុង​ទិស​ដៅ​ពី​កើតទៅ​លិច​ លុះ​មក​ដល់​​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ ក៏​បាន​បុ​កជា​មួយ​ម៉ូតូ​​ជន​រង​គ្រោះ​ម៉ាក​ឌ្រីម​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ នគរ​បាល​ 1.8899 បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ទៅ​នឹង​ថ្នល់​ ចំណែក​រថ​យន្ត​បង្ក​បាន​បើក​​រត់​បាត់​ស្រមោល​

រាជ​ធានី​ភ្នំពេញ​ ៖ ​នគរ​បាល​ការ​ពារ​ព្រំ​ដែន​ជើង​គោក​​ម្នាក់​ បាន​រង​របួស​បែក​​ក្បាល​ ខណៈ​ដែល​រថ​យន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​​ ពណ៌​ស​ ១គ្រឿង​ មិ​នចាំ​ស្លាក​លេខ​ ដឹក​ខ្សាច់​​ពេញ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ ក្នុង​ទិស​ដៅ​ពី​កើតទៅ​លិច​ លុះ​មក​ដល់​​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ ក៏​បាន​បុ​កជា​មួយ​ម៉ូតូ​​ជន​រង​គ្រោះ​ម៉ាក​ឌ្រីម​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ នគរ​បាល​ 1.8899 បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ទៅ​នឹង​ថ្នល់​ ចំណែក​រថ​យន្ត​បង្ក​បាន​បើក​​រត់​បាត់​ស្រមោល​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​ ១២​ និង​ ០៥​នាទី យប់​រំលង​​អាធ្រាត្រ​ចូល​ថ្ងៃទី​០៧​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុងសង្កាត់​ច្បារ​អំពៅ​ទី២​​ ខណ្ឌ​មាន​ជ័យ​។ ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​​​មន្ទីរ​ពេទ្យ​ ចំណែក​​ម៉ូតូ​សមត្ថ​កិច្ច​បាន​រក្សា​ទុក​ឲ្យ​​បណ្តោះ​អាសន្ន​៕