នារីវ័យក្មេងស្រវឹងស្រាជិះម៉ូតូកៀររថយន្តលើស្ពានជ្រោយចង្វា ហើយមិនចុះមកសុំទោស បង្កជម្លោះពាក្យសម្ដីផ្អើលអ្នកដំណើរ
រាជធានីភ្នំពេញ ៖ រថយន្តមីស៊ុយប៊ីស៊ីប៉ាជេរ៉ូ ពណ៌ទឹកប៊ិច ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-1291 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើតតាមស្ពានជ្រោយចង្វា ឆ្ពោះទៅផ្លូវជាតិ៦A ខណៈមកគល់ស្ពានត្រើយខាងកើត ក៏មានម៉ូតូស្កុបពី ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CA-7479 បើកបរដោយនារីវ័យក្មេងម្នាក់ស្រវឹងស្រា បើកកៀររថយន្តរងការខូចខាតថ្នាំបន្តិចបន្តួច តែនារីរូបនោះ ពុំបានចុះមកសុំទោសម្ចាស់រថយន្តឡើយ គឺអង្គុយលើម៉ូតូធ្វើព្រងើយ
ចែករំលែកព័តមាននេះ