ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​កាមរី​ឆ្លាម​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ប៉ះ​ជាមួយ​ម៉ូតូ​ស្មាស់​ រង​របួស​ដំណំ​ ២នាក់​ សង​សំណង​ ៧០​ដុល្លារ​ បញ្ចប់​រឿង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្មេង​ប្រុស​ម្នាក់​​បាន​រង​របួស​ក្បាល​ និង​ស្រ្តី​ម្នាក់​រង​របួស​យ៉ាង​ដំណំ​ ខណៈដែល​ពួក​គេ​ជិះ​ម៉ូតូ​ស្មាស់​រីវ៉ូ ១គ្រឿង​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1Z-1323 ជិះ​ដោយ​ស្រ្តី ២នាក់​ និង​ក្មេង​ប្រុស​ម្នាក់​ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៦៥​ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​មុខ​ហាង​លក់​នំ​ដូណាត់​ ផ្ទះ​លេខ​ Q4 ក៏​ត្រូវ​រថ​យន្ត​កាមរី​ឆ្លាម​ ពណ៌​ស្ករ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2F-7449 ដែល​បើក​ច្រាស​គ្នា​​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ ប៉ះ​កៀរ​បណ្តាល​ឲ្យ​ដួល​។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​ ៧ និង​ ៣៥​នាទី យប់​ថ្ងៃទី​០៦​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី៣​ ខណ្ឌ​ទួល​គោក​។ ក្រោយ​កើត​​ហេតុ​ ភាគី​រថ​យន្ត​បាន​ចេញ​សង​សំណង​​ចំនួន​ ៧​០​ដុលា្លរ​ ឲ្យ​ភាគី​​ម៉ូតូ​ ដើម្បី​បញ្ចប់​រឿង​​៕