Bayern Munich ពន្យារការថតរូប ព្រោះតែចាំយក Leroy Sane មកសិន
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអាល្លឺម៉ង់ Bayern Munich បានសម្រេចចិត្តពន្យារពេលថតរូបជាក្រុមប្រចាំឆ្នាំរហូតទាល់តែគេអាចយក Leroy Sane…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអាល្លឺម៉ង់ Bayern Munich បានសម្រេចចិត្តពន្យារពេលថតរូបជាក្រុមប្រចាំឆ្នាំរហូតទាល់តែគេអាចយក Leroy Sane…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអាល្លឺម៉ង់ Bayern Munich បានសម្រេចចិត្តពន្យារពេលថតរូបជាក្រុមប្រចាំឆ្នាំរហូតទាល់តែគេអាចយក Leroy Sane មកជាផ្លូវការសិន ។ជើងខ្លាំងរបស់ក្លិបមេឃខៀវ Leroy Sane កំពុងតែត្រូវបានគ្រប់គ្នាជឿជាក់ថា នឹងទៅលេងឱ្យក្លិបសេះបង្កង់ក្នុងពេលឆាប់ៗនេះ ។
យោងតាមព័ត៌មាន BILD ក្លិបអាល្លឺម៉ង់ Bayern Munich មានទំនុកចិត្តខ្ពស់ក្នុងដណ្តើមយក Sane មកក្លិបរបស់ខ្លួន ព្រោះតែគេសុខចិត្តពន្យារពេលថតរូប ហើយនៅចាំទាល់តែបាន Sane មកលេង ។
គ្រូបង្វឹកក្លិប Bayern លោក Niko Kovac បានប្រាប់ថា៖ «ខ្ញុំមានទំនុកចិត្តថា ពួកយើងនឹងអាចយកគាត់បាន។» លោកក៏ធ្លាប់និយាយប្រាប់សារព័ត៌មាន Bild ម្តងដែរថា៖ «ពួកយើងសុទ្ធតែដឹងថា Sane គឺជាកីឡាករក្នុងក្តីសុបិន្តរបស់ពួកយើង ។ សាធារណជនសុទ្ធតែបានដឹង ។ ពួកយើងនឹងធ្វើអ្វីៗទាំងអស់ឱ្យតែបានគេមក។»
គួរបញ្ជាក់ផងដែរថា Bayern បានបាត់បង់កីឡាករខ្លាំងរបស់ខ្លួន Arjen Robben និង Frank Ribery នៅចុងរដូវកាលនេះ ។ ដូចនេះហើយបានជាគេខំប្រឹងយក Sane និង Callun Hudson-Odoi របស់ Chelsea មកម្ល៉េះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ